ពិតជាដូចកំពូលតារាចម្រៀង Michael Jackson ពេកហើយ ស្មានតែខ្មោចលង

6 Videos


ក្រោយពេលកំពូលតារាចម្រៀងប៉ប Michael Jackson ទទួលមរណៈភាពកាលពីឆ្នាំ ២០០៩ រួចមក បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់លើសាកលលោកមានអារម្មណ៍សោកស្ដាយ និង នៅតែចងចាំរូបគេជានិច្ច ហើយជាមួយគ្នានេះក៏នៅមានអ្នកគាំទ្រមួយចំនួនទៀត នៅមានជំនឿថា លោក Michael Jackson មិនទាន់ស្លាប់ទេ ហើយថែមទាំងកុំពុងរស់នៅយ៉ាងសុខសាន្តថែមទៀតផង ព្រោះកន្លងមកតែងតែមានលេចធ្លាយនូវរូបថតដែលគេសង្ស័យជាលោក Michael Jackson បង្ហាញខ្លួននៅតាមទីសាធារណៈ និង នៅជាមួយក្រុមមនុស្សដទៃទៀតជាដើម ។

ពិតជាដូចកំពូលតារាចម្រៀង Michael Jackson ពេកហើយ ស្មានតែខ្មោចលង

ទាក់ទងជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ មហាជនជាច្រើនចាប់ផ្ដើមភ្ញាក់ផ្អើលម្ដងទៀតបន្ទាប់ពីបានឃើញរូបថតមួយសន្លឹកដែលបានថតដោយកូនស្រីរបស់លោក Michael Jackson នាង Paris Jackson ។ រូបថតមួយសន្លឹកនោះបានបង្ហាញវត្តមានបុរសម្នាក់ដែលគេសង្ស័យថាជាស្ដេចប៉ប Michael Jackson ។ ថ្វីបើបុរសម្នាក់នៅក្នុងរូបថតនោះមានសភាពខ្មៅយ៉ាងណាក្ដី ក៏មានអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ថាជា Michael Jackson ហើយរូបថតមួយសន្លឹកនេះទៀតសោតនាង Paris Jackson បានបង្ហោះនៅក្នុងគណនី Instagram របស់នាងដោយមានអ្នកកចុច Like ចំនួន ១៧.០០០ នាក់ត្រឹមរយៈពេលដ៏ខ្លី ។

ពិតជាដូចកំពូលតារាចម្រៀង Michael Jackson ពេកហើយ ស្មានតែខ្មោចលង

មានម្ចាស់គណនី Instagram ម្នាក់បានសរសេរយ៉ាងភ្ញាក់ផ្អើលថា «ព្រះអើយ! តើ Michael នៅខាងក្រោយនោះមែនទេ?» ហើយមានមតិជាច្រើនបានលើកឡើងក្នុងប្រអប់មតិ (Comment) ដូចគ្នានេះថា « Michael នៅខាងក្រោយឬ?» ។ សម្រាប់រូបថតមួយសន្លឹកនេះដែរ ត្រូវបានគេធ្វើវាទៅជាវីដេអូបង្ហោះក្នុង Youtube និងបានដាក់ចំណងជើងថា « SHOCK! Michael Jackson Seen Alive 2016 Paris Jackson instagram photo» ដោយមានអ្នកចូលទស្សនារហូតដល់ ៣៤៨.០០០ ដងឯណោះ ។

ពិតជាដូចកំពូលតារាចម្រៀង Michael Jackson ពេកហើយ ស្មានតែខ្មោចលង

ទោះជាយ៉ាងណាក្ដី សម្រាប់រូបថតដែលគេសង្ស័យថា Michael Jackson នៅអង្គុយក្នុងរថយន្តជាមួយកូនស្រីនេះដែរ គឺវាមានសភាពខ្មៅងងឹតដែលពិបាកសន្និដ្ឋានណាស់ ប៉ុន្តែទោះជាយ៉ាងណាក្ដី សម្រាប់ក្រុមអ្នកគាំទ្រជាច្រើននាក់កំពុងជឿជាក់ថា Michael Jackson មានជីវិតរស់នៅឡើយ ៕

( ប្រភព ៖ មេរ៉ឺ ) កុសល