សាហាវ! ឡានបុកតែគ្នាវា មក​ផ្តាច់ជីវិតក្រមុំ​កំពុងជិះម៉ូតូ​

ខេត្តកំពង់ធំ ៖ ​​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​រថយន្ត២​គ្រឿង​​​បុក​គ្នា​ពេញទំហឹង​ រួច​ទៅ​ប៉ះជាមួយ​​ម៉ូតូ​ទៀត បណ្តាល​​ឱ្យមនុស្សស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​២​នាក់​ ​​​កើតឡើង​កាលពី​វេលា​ម៉ោង​១១​​ព្រឹក ថ្ងៃ​ទី​០៥ ​កញ្ញា​២០១៦ ស្ថិត​នៅ​លើ​ចំណុច​ផ្លូវ​លេខ​៦២ ចន្លោះ​គីឡូ​ម៉ែត្រ​​​លេខ​៣៤ និង​៣៥ ​ក្នុងភូមិតា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

លោកវរ​សេនី​យ៍​ត្រីផល ធឿ​ន អធិការ​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​ប្រាប់​ថា​ ​បើ​តាម​ប្រភព​​ពី​កន្លែង​កើតហេតុ​​ ​គេ​ឃើញ​រថយន្ត​ម៉ាក​ស៊ី​ណា ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-0822 បើកបរ​ក្នុង​ល្បឿ​ង​យ៉ាង​លឿន​ មក​ពី​ខាង​ខេត្តព្រះវិហារ​ ទៅ​ភ្នំពេញ ។ ចំណែក​រថយន្ត​នី​ស្សាន់ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-5795 ចេញពី​ខេត្តកំពង់ធំ​ ក្នុង​គោលបំណង​ទៅ​កាន់​ខេត្តព្រះវិហារ ។

លុះ​មក​ដល់​ចំណុចខាងលើ ​រថយន្ត​ម៉ាក​ស៊ី​ណា ក៏​បាន​រេចង្កូត​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​នី​សាន់​យ៉ាង​ពេញទំហឹង​ ហើយ​ខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាម​ៗ​​នៅ​នឹង​កន្លែង​កើតហេតុ ។ ហើយ​ភាគី​រថយន្តស៊ី​ណា​ចំនួន​២​នាក់ រង​របួសធ្ងន់ ​ត្រូវ​បានបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​ដើម្បី​ជួយ​សង្គ្រោះ​ ។

​​ភាគី​រថយន្ត​​ម៉ាក​ស៊ី​ណា ​​បើកបរ​ដោយ​ឈ្មោះ ហ៊ុន រិ​ន បាន​រត់គេច​ខ្លួន​បាត់​ ។ ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​បាន​ស្លាប់​ ឈ្មោះម៉​ន ស៊ី​ណា ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​អណ្តា​ស ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ។ ចំណែក​ភាគី​រថយន្ត​ម៉ាក​ស៊ី​ណា អ្នក​រួម​ដំណើរ​ជាមួយ​ដែល​រង​របួស​ទី​១-ឈ្មោះឈឿ​ន ស្រៀ​ង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម​របួសធ្ងន់ ​​២-ឈ្មោះលាង ឆេ​ង​គ្រី ​អាយុ​៥០​ឆ្នាំ ​រស់នៅ​ខេត្តកណ្តាល​របួសធ្ងន់ អ្នកបើក​​រថយន្ត​នី​ស្សាន់ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-5795 ជា​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​​ខេត្តកំពង់ធំ ឈ្មោះម៉ួ​ង សារី ភេទ​ប្រុស ​អាយុ​៤០ឆ្នាំ​ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ស៊ី​ណា ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-0822 បើក​លឿន​ នៅ​ពេល​មក​ដល់​ចំណុចកើតហេតុ​ ​បាន​បើក​វ៉ា​រថយន្ត​១​គ្រឿង​ទៀត ។ ដោយ​រំលោភ​ចូល​មក​ចំណែក​​ផ្លូវ​អាទិភាព​របស់​ភាគី​ម្ខាង​ទៀត ក៏​បុក​គ្នា​ពេញទំហឹង​តែ​ម្តង ខ​ណៈ​នោះ​ គាប់​ជួន​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​ចេញពី​សាលា​រៀន​ បំណង​ទៅ​ផ្ទះ​ត្រូវ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។