ស្រែកប្រកូកហៅគ្នា​មើលតាមប្រហោងផ្ទះ ព្រោះក្លិនស្អុយណាស់

រាជធានី​ភ្នំពេញ​ ៖ បុរស​​ជា​អតីត​មន្ត្រី​យោធាម្នាក់​ ដែល​កន្លង​មក​​ស្នាក់​នៅ​ក្នុង​ផ្ទះតែ​ម្នាក់ឯង ដោយ​ប្រពន្ធ​ធ្វើ​ពេទ្យ​ស្នាក់​​នៅឯ​ភ្នំពេញ​យូរ​ៗទើប​មក​លេង​ផ្ទះ​ម្ដង ​​​ត្រូវ​​​អ្នក​ជិតខាង​​ធុំ​ក្លិនស្អុយ​​​ពេល​ចូល​ទៅ​មើល​ ស្រាប់តែ​​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ ដែល សង្ស័យ​គាត់​ មានជំងឺ​គាំងបេះដូង​​ ​ដួល​បោក​ក្បាល​ស្លាប់​ ដែលហេតុការណ៍​នេះ​ ​​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៥​ កញ្ញា ​២០១៦ ស្ថិត​នៅ​​ចំណុច​ផ្ទះ​ជួល​​​បុរី​សន្តិភាព​២ ក្នុងភូមិ​​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

​ប្រភពឱ្យដឹងថា ​ជនរងគ្រោះ​​​ឈ្មោះ​ច​យ មឿ​ន អាយុ​៦៣​ឆ្នាំ ជា​អតីតមន្ត្រី​យោធា​ចូល​និវត្តន៍ ស្នាក់​នៅផ្ទះ​ក្នុងជួល​កើតហេតុ​​ ​មាន​ស្រុក​កំណើត​នៅ​ក្នុងភូមិ​ខ្វាន់​មាស​ ឃុំ​ពត់​ស ស្រុក​បាទី​ ​ខេត្តតាកែវ មាន​ភរិយា​ឈ្មោះចាន់ សម្បូ អាយុ​៤៧​ឆ្នាំ​ ​ជា​គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​ ។

ប្រភព​ដដែល​​បន្ត​ទៀត​ថា បុរស​នោះ​បាន​ស្នាក់​នៅផ្ទះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយ​ប្រពន្ធ​គាត់​បាន​ទៅ​ធ្វើការ​នៅ​ឯ​មន្ទី​ពេទ្យ​ព្រះ​កេតុ​មាលា​ ដោយ​ស្នាក់​នៅ​ភ្នំពេញតែម្តង រយៈពេល​២ ​ទៅ​៣​ថ្ងៃ​ទើប​មក​ផ្ទះ​ ​។ ​ដោយឡែក​២​ថ្ងៃ​កន្លង​មកនេះ​ គាត់​បាន​ចាក់សោ​ទ្វារផ្ទះ​ពី​​ក្នុង មិនឃើញ​ចេញ​ក្រៅ​សោះ ។ ហើយដោយ​សារ​តែធុំ​ក្លិនស្អុយ​ចម្លែក​ពេក​ ក៏មានការ​សង្ស័យ​ត្រូវអ្នក​ជិតខាង​​នាំ​គ្នា​ស្រែកហៅ​ពីក្រៅ ប៉ុន្តែ​មិន​ឮ​ឆ្លើយ​ទេធ្វើ​ឱ្យ​សង្ស័យ​កាន់តែ​ខ្លាំង​ ទើប​ខ​ល​ទៅ​ប្រាប់​ប្រពន្ធ​​​ឱ្យមកមើល​ ។

លុះប្រពន្ធមកដល់ និង​អើតមើល​តាម​ប្រហោងផ្ទះ ​ក៏បានឃើញ​បុរស​នោះ​ដេក​ស្លាប់​ផ្កាប់មុខ​​ក្នុង​បន្ទប់ទឹកក្នុង​មាន​សភាព​ហើម​ស្អុយ​​ទៅហើយ​ ដោយ​ក្នុង​ដៃ​កាន់​ទុយោ​ទឹក​ សង្ស័យ​កំពុង​ងូតទឹក ហើយ​ខ្យល់.គ​រដួល​បោក​ក្បាល​ បណ្ដាល​ឱ្យស្លាប់​ ។