Meizu ​បញ្ចេញ M3 Max តម្រូវ​​ចិត្ត​អ្នក​ចូលចិត្តទូរសព្ទ​អេក្រង់​ធំ

ក្នុងពេលបច្ចុប្បន្ននេះស្មាតហ្វូនរបស់ Meizu កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផងដែរ ជាក់ស្ដែង Meizu M3 note និង M3s គឺជាទូរសព្ទដែលលក់ដាច់បំផុត ហើយអ្វីដែលធ្វើឲ្យវាទទួលបានការគាំទ្រខ្លាំងបែបនេះក៏ព្រោះតែសមត្ថភាពរបស់វាគឺលើសពីតម្លៃរបស់វាទៅទៀត។

ដើម្បីបំពេញនូវតម្រូវការបន្ថែមសម្រាប់អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលចូលចិត្តទូរសព្ទដែលមានអេក្រង់ធំ Meizu ក៏បានបញ្ចេញនូវទូរសព្ទថ្មីមួយម៉ូដែលទៀតដែលជាកូនកាត់ថាប្លេត (Phablet) ដែលមានឈ្មោះថា Meizu M3 Max។ បើតាមប្រភពព័ត៌មានផ្លូវការពី Meizu បានឲ្យដឹងថា M3 Max មានអេក្រង់ទំហំធំរហូតទៅដល់ 6 អ៉ីញប្រភេទ IPS អាចបង្ហាញរូបភាពក្នុងកម្រិត 1920 x 1080 px ជាមួយនឹងដង់ស៊ីតេអេក្រង់ 450 ppi។

Meizu ​បញ្ចេញ M3 Max តម្រូវ​​ចិត្ត​អ្នក​ចូលចិត្តទូរសព្ទ​អេក្រង់​ធំ

លក្ខណៈសម្បត្តិដទៃទៀត ៖

  • CPU : MediaTek Helio P10 Octa-core ល្បឿន 1.8 GHz
  • GPU ជាប្រភេទ Mali T860
  • RAM : 3GB
  • អង្គចង់ចាំទំហំ 64GB អាចបន្ថែម Memory Card រហូតទំហំ 128GB
  • OS : Android 6.0 (Marshmallow) ស្រោបដោយ Flyme OS 5.2 ផ្ទាល់របស់ Meizu ផ្ទាល់
  • កាមេរ៉ា : ខាងក្រោយទំហំ 13 mp (dual-tone LED flashf, aperture f/2.2) សេនសឺ Sony IMX258 ចំណែក ខាងមុខទំហំ 5 mp
  • ប្រើប្រាស់ស៊ីមបាន 2 (Hybrid Dual SIM) ជាប្រភេទ Nano ប្រើប្រាស់បច្ចេកវិទ្យា 4G VoLTE
  • បំពាក់នូវបច្ចេកវិទ្យាស្កេនម្រាមដៃ
  • ចំណែកថ្មរបស់វាមានទំហំ 4100 mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស
  • មាន ៤ ពណ៌សម្រាប់ជ្រើសរើស មាស ប្រាក់ ប្រផេះ និង Rose Gold ៕

Meizu ​បញ្ចេញ M3 Max តម្រូវ​​ចិត្ត​អ្នក​ចូលចិត្តទូរសព្ទ​អេក្រង់​ធំ

Meizu ​បញ្ចេញ M3 Max តម្រូវ​​ចិត្ត​អ្នក​ចូលចិត្តទូរសព្ទ​អេក្រង់​ធំ

Meizu ​បញ្ចេញ M3 Max តម្រូវ​​ចិត្ត​អ្នក​ចូលចិត្តទូរសព្ទ​អេក្រង់​ធំ

Meizu ​បញ្ចេញ M3 Max តម្រូវ​​ចិត្ត​អ្នក​ចូលចិត្តទូរសព្ទ​អេក្រង់​ធំ

Meizu ​បញ្ចេញ M3 Max តម្រូវ​​ចិត្ត​អ្នក​ចូលចិត្តទូរសព្ទ​អេក្រង់​ធំ


  • Meizu ​បញ្ចេញ M3 Max តម្រូវ​​ចិត្ត​អ្នក​ចូលចិត្តទូរសព្ទ​អេក្រង់​ធំ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:បច្ចេកវិទ្យា
Tags: