កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីប៣គ្រាប់នៅថ្ងៃនេះ

កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីបចូលក្នុងសមុទ្រខាងកើតឬហៅសមុទ្រជប៉ុននៅថ្ងៃចន្ទនេះ។

កូរ៉េខាងត្បូងអះអាង កូរ៉េខាងជើងបានបាញ់មីស៊ីលចូលក្នុងសមុទ្រនៅព្រឹកថ្ងៃចន្ទនេះ ដែលការបាញ់នេះទាំងបីគ្រាប់ធ្វើឡើងជាសេរី។ នេះបើតាមសារព័ត៌មានChannel News Asia។

មន្ត្រីយោធាកូរ៉េខាងត្បូងអះអាងថា ពួកគេកំពុងតែព្យាយាមធ្វើការវិភាគទៅលើប្រភេទមីស៊ីលទាំងបីគ្រាប់នោះឲ្យច្បាស់។

ការបាញ់របស់កូរ៉េខាងជើងនេះធ្វើឡើង ខណៈមេដឹកនាំកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកជួបគ្នាក្នុងប្រជុំសមាជិកប្រទេស G20 នៅក្នុងប្រទេសចិន។ ការបាញ់របស់កូរ៉េខាងជើងគឺធ្វើឡើងក្រោយ២សប្តាហ៍ បន្ទាប់ពីការបាញ់មីស៊ីលឆ្លងទ្វីបចេញពីនាវាមុជទឹក៕

ប្រភព៖ VOD


Related Posts