ម្ចាស់បទ «ស្រីខ្មៅមាសបង» ទទួលមរណៈភាពហើយ

6 Videos


តារាចម្រៀងជើងចាស់ដែលទទួលបានប្រជាប្រិយភាពតាមរយៈបទ «ស្រីខ្មៅមាសបង» កុល សែម បានទទួលមរណៈភាពហើយកាលពីកាលពីវេលាម៉ោង១០ និង៣០ព្រឹកថ្ងៃទី ០៥ កញ្ញា ២០១៦ នេះ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយជំងឺលើសឈាម និង តម្រងនោម ។

ម្ចាស់បទ «ស្រីខ្មៅមាសបង» ទទួលមរណៈភាពហើយ

បន្ទាប់ពីសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសមៈ អស់មួយរយៈមកនេះឃើញថាអាការៈ នៃជំងឺរបស់លោកតា កុល សែម រាងធូរស្បើយបន្តិចហើយ ប៉ុន្តែក្នុងរយៈពេលបួនខែចុងក្រោយ នេះអាការៈ នៃជំងឺស្ថិតនៅក្រោមការតាមដានរបស់ក្រោមគ្រូពេទ្យជាប្រចាំ ។

ម្ចាស់បទ «ស្រីខ្មៅមាសបង» ទទួលមរណៈភាពហើយ

លុះឈានមក ដល់ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នេះសភាពនៃជំងឺហាក់ធ្ងន់ធ្ងរទៅៗ រហូតទទួលមរណៈ ភាពក្នុងជន្មាយុ ៧៣ឆ្នាំនេះ នាព្រឹកមិញនេះ ។ ស្ថិតនៅក្នុងកាលទសៈនេះសមាជិកក្រុមគ្រួសារ លោកតា កុល សែម បានអំពាវនាងដល់សិស្បករ សិល្បការិនី ព្រមទាំងសប្បុរសជនជិតឆ្ងាយ ដែលស្រឡាញរាប់អានមេត្តាជួយឧបត្ថម្ភក៏ដូចជាជួយរំលែកទុក្ខដ៏ក្រៀមក្រំនេះផង ។

ម្ចាស់បទ «ស្រីខ្មៅមាសបង» ទទួលមរណៈភាពហើយ

គួររំលឹកផងដែរថា លោកតា កុល សែម មានដើមកំណើតនៅខេត្តកណ្តាល ហើយបានរៀបមង្គលការ និង មានកូនចំនួន៨នាក់ ខណៈពេលដែលកូនទាំងអស់របស់លោក មិនមានអ្នកណាម្នាក់ មានទេពកោសល្យផ្នែកសិល្បៈដូចជារូបលោកឡើយ ។ ស្នាដៃរបស់លោកដែលមានការទទួលស្គាល់ គឺតាមរយៈការបង្ហើរសំនៀងជាមួយរាជនីសំឡេងមាសអ្នកស្រី រស់ សិរីសុទ្ធា តាមរយៈបទ «មាន់រងាវ» ព្រមជាមួយបទ «ស្រីខ្មៅមាសបង, លលកហើរទុំមែកស្វាយ និងបទកម្លោះក្រមុំស្រុកស្រែ» ជាដើម ៕

ប្រមាញ់តួ