ទម្លាយអត្ថន័យសាក់យន្ត្រ ៥ ជួរដែល កែវ នីសា ទៅចាក់សាក់នៅថៃ

6 Videos


ចុងក្រោយនេះ គេសង្កេតឃើញមានតារាល្បីៗក្នុងស្រុកជាច្រើននិយមចាក់សាក់ជារូបផ្សេងៗដើម្បីបង្កើនភាពស្រស់ស្អាត និង យកហុងស៊ុយ ។ ក្នុងនោះក៏មានតារាសម្តែង និង ពិធីការិនីរូបស្រស់ កែវ នីសា ម្នាក់ផងដែរ ដោយនាងបានចាក់សាក់រូបយន្ត្រប្រាំជួរយ៉ាងស្រស់ស្អាតនៅលើស្មាខាងឆ្វេង ។ ស្នាមសាក់ដ៏ស្រស់ស្អាតនេះត្រូវបានគេដឹងថា កែវ នីសា ទៅចាក់ជាមួយគ្រូចាក់សាក់ដ៏ល្បីនៅប្រទេសថៃ ។ តើប្រិយមិត្តដឹងទេថា យន្ត្រប្រាំជួរដែល កែវ នីសា បានសាក់នោះមានបង្កប់ទៅដោយអត្ថន័យអ្វីខ្លះ ?

ទម្លាយអត្ថន័យសាក់យន្ត្រ ៥ ជួរដែល កែវ នីសា ទៅចាក់សាក់នៅថៃ

ជាការពិតប្រិយមិត្តប្រាកដជាឆ្ងល់អំពីរូបសាក់យន្ត្រប្រាំជួរដែល កែវ នីសា បានឱ្យគ្រូចាក់សាក់នៅប្រទេសថៃចាក់ឱ្យនោះជាមិនខាន ។ ដើម្បីឱ្យប្រិយមិត្តអស់ចម្ងល់ នៅថ្ងៃនេះ «ប្រជាប្រិយ» នឹងទម្លាយនូវអត្ថន័យនៃយន្ត្រប្រាំជួរនៅលើស្មាខាងឆ្វេងរបស់ កែវ នីសា ឱ្យប្រិយមិត្តបានដឹង ហើយក្រោយពីបានដឹងប្រិយមិត្តនឹងកើតចិត្តភ្ញាក់ផ្អើលមិនខាន ។

ទម្លាយអត្ថន័យសាក់យន្ត្រ ៥ ជួរដែល កែវ នីសា ទៅចាក់សាក់នៅថៃ

ខាងក្រោមនេះគឺជាអត្ថន័យនៃយន្ត្រប្រាំជួរ សូមអានទាំងអស់គ្នា ៖
-យន្ត្រជួរទី ១ មានន័យថា កែហុងស៊ុយ ៖ ផ្ទះដែលនៅទល់មុខវត្ត មន្ទីរពេទ្យ ផ្លូវប្រសព្វទាំង ៣ នៅមុំអាប់ គឺយន្ត្រជួរទី ១ នេះក៏នឹងជួយកែនូវរាល់អ្វីដែលអាក្រក់ឱ្យក្លាយជាល្អវិញបាន ។
-យន្ត្រជួរទី ២ មានន័យថា ទ្រដួងរាសី ៖ សម្រាប់អ្នកដែលមានរាសីធ្លាក់ស្រុតចុះ ធ្វើអ្វីមិនរីកចម្រើន ធ្វើកិច្ចការងារមិនសម្រេច គឺយន្ត្រជួរទី ២ នឹងជួយទ្រដួងជតារាសីដែលអាក្រក់មកជាល្អវិញបាន ។
-យន្ត្រជួរទី ៣ មានន័យថា ការពារខាងផ្លូវងងឹត ៖ ការពារផ្លូវងងឹត ដូចជា ប្រពន្ធដើមធ្វើប្រពន្ធចុង ឬ ប្រពន្ធចុងធ្វើប្រពន្ធដើម ឬ អាចត្រូវអំពើអំព័ន្ធ គឺយន្ត្រជួរទី ៣ នេះក៏អាចនឹងជួយការពារ និង កែអាក្រក់ឱ្យក្លាយមកជាល្អវិញបាន ហើយក៏អាចនឹងវាយបកត្រឡប់ទៅរកអ្នកដែលគិតអាក្រក់វិញបានដែរ ។
-យន្ត្រជួរទី ៤ មានន័យថា ជោគលាភ ៖ ជួយឱ្យមានលាភសក្ការៈ លក់ដូរ ធ្វើដំណើរផ្លូវឆ្ងាយសុវត្ថិភាព និង ចម្រើនរុងរឿង ។
-យន្ត្រជួរទី ៥ មានន័យថា មេត្តាមហាស្នេហ៍ ៖ មានក្តីអាណិតមេត្តា មានស្នេហ៍ ជាទីស្រឡាញ់របស់ភេទផ្ទុយគ្នា និង មនុស្សទូទៅ ៕

សាកល

ទម្លាយអត្ថន័យសាក់យន្ត្រ ៥ ជួរដែល កែវ នីសា ទៅចាក់សាក់នៅថៃទម្លាយអត្ថន័យសាក់យន្ត្រ ៥ ជួរដែល កែវ នីសា ទៅចាក់សាក់នៅថៃទម្លាយអត្ថន័យសាក់យន្ត្រ ៥ ជួរដែល កែវ នីសា ទៅចាក់សាក់នៅថៃទម្លាយអត្ថន័យសាក់យន្ត្រ ៥ ជួរដែល កែវ នីសា ទៅចាក់សាក់នៅថៃទម្លាយអត្ថន័យសាក់យន្ត្រ ៥ ជួរដែល កែវ នីសា ទៅចាក់សាក់នៅថៃទម្លាយអត្ថន័យសាក់យន្ត្រ ៥ ជួរដែល កែវ នីសា ទៅចាក់សាក់នៅថៃ