ចៅបុរសខ្លាំងម្នាក់បង្ហាញអំពីភាពហ៊ឺហា “ទាំងឡាន ទាំងលុយ”

​កំពុង​កាន់ចង្កូត​រថយន្ត​ទំនើប​ម៉ាក​ Mercedes​ បណ្តើរ​ ដៃ​របស់​បុរស​ឈ្មោះ​ ហ៊ុន​ បញ្ញា​បុត្រ​ ត្រូវជា​ចៅ​បង្កើត​របស់​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​បងប្រុស​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ "​ត្រូវជា​ចៅ​ជីដូនមួយ​របស់​បុរស​ខ្លាំង​"​ បាន​កាន់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ជា​ច្រើន​សន្លឹក​ លាតត្រដាង​ឲ្យ​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ បានឃើញ​បណ្តើរ​ ដោយ​ទំនងជា​ចង់​បង្ហាញ​ ឬ​សម្ញែង​អំពី​ភាព​ហ៊ឺហា​របស់​ខ្លួន​ "​ទាំង​ឡាន​ ទាំង​លុយ​"​ តែ​ម្តង​ ។​

ចៅបុរសខ្លាំងម្នាក់បង្ហាញអំពីភាពហ៊ឺហា “ទាំងឡាន ទាំងលុយ”

​ក្រៅពី​បង្ហាញ​ ឬ​សម្ញែង​នូវ​ភាព​ហ៊ឺហា​ខាង​សម្ភារៈ​ និង​ទ្រព្យសម្បត្តិ​លុយកាក់​នោះ​ បុរស​ឈ្មោះ​ ហ៊ុន​ បញ្ញា​បុត្រ​ ហៅ​ពេជ្រ​ បាន​ Post​ ឲ្យ​ដឹង​នូវ​ក្របខ័ណ្ឌ​ការងារ​របស់​ខ្លួន​ក្នុង​កង​យោធពលខេមរភូមិន្ទ​ ដោយ​ពាក់​ស័ក្តិ​២​ទាំង​វ័យក្មេង​ល្ហក់​ទៀត​ផង​ ។

ចៅបុរសខ្លាំងម្នាក់បង្ហាញអំពីភាពហ៊ឺហា “ទាំងឡាន ទាំងលុយ”

ចៅបុរសខ្លាំងម្នាក់បង្ហាញអំពីភាពហ៊ឺហា “ទាំងឡាន ទាំងលុយ”

​បុរស​ឈ្មោះ​ ហ៊ុន​ បញ្ញា​បុត្រ​ (Hun​ Panhaboth)​ ដែល​មានភ័ព្វ​សំណាង​ទទួល​បានការ​សិក្សា​រៀនសូត្រ​នៅ​ឯ​បរទេស​នោះ​ គឺជា​កូនប្រុស​របស់​លោកស្រី​ ហ៊ុន​ ចាន់ធូ​ ត្រូវជា​កូនស្រី​បង្កើត​របស់​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ ។​ លោកស្រី​ ហ៊ុន​ ចាន់ធូ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ពាណិជ្ជករ​កាន់កាប់​ក្រុមហ៊ុន​ជា​ច្រើន​ រួម​ទាំង​ក្រុមហ៊ុន​ China​ (Cambodia)​ Joint​ Investment​ Consulting​ Limited.​ មាន​ដើមទុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នា​ចុងឆ្នាំ​២០១០​ ចំនួន​៨.០០០​លាន​រៀល​(​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ដោយ​កាន់​តំណែង​ជា​អភិបាល​ក្រុមហ៊ុន​ ៕​

ចៅបុរសខ្លាំងម្នាក់បង្ហាញអំពីភាពហ៊ឺហា “ទាំងឡាន ទាំងលុយ”

ចៅបុរសខ្លាំងម្នាក់បង្ហាញអំពីភាពហ៊ឺហា “ទាំងឡាន ទាំងលុយ”

ចៅបុរសខ្លាំងម្នាក់បង្ហាញអំពីភាពហ៊ឺហា “ទាំងឡាន ទាំងលុយ”

Related