កម្ពុជា​ដាក់​ប្រព័ន្ធ​ពិនិត្យ​អ្នកដំណើរ​នៅតាម​ព្រលានយន្តហោះ ខណៈ​ជំងឺ​ហ្សី​កា​រាតត្បាត​ដល់​ប្រទេសជិតខាង​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-05-2016, 7:39 pm         225

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​ដាក់​ប្រព័ន្ធ​ពិនិត្យ​អ្នកដំណើរ​នៅតាម​ព្រលានយន្តហោះ ខណៈ​ជំងឺ​ហ្សី​កា​រាតត្បាត​ដល់​ប្រទេសជិតខាង​​សៀមរាប​៖ ជំងឺ​ហ្សី​កា​(Zika) ដែល​បាន​វាយប្រហារ​ទ្វីបអាហ្វ្រិក និង​អាមេរិក បាននិងកំពុង​ចាប់ផ្តើម​មាន​វត្ត​មាននៅ​ក្នុង​តំបន់​អាស៊ី​ហើយ​។ ថ្មីៗ​នេះ គេ​បាន​រកឃើញ​នៅក្នុង​បណ្តាល​ប្រទេស​មួយចំនួន មាន​វៀតណាម ម៉ាឡេស៊ី ឡាវ និង​សិង្ហ​បុរី​។ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការឆ្លង​នូវ​វីរុស​ហ្សី​កា​ដែល​មិនទាន់មាន​ថ្នាំ​ព្យាបាល​នេះ ក្រសួងសុខាភិបាល​បាន​បំពាក់​ប្រព័ន្ធ​វាស់​កម្តៅ​នៅតាម​ព្រលាន​យន្ត​ពីរ​កន្លែង មាននៅ​ខេត្តសៀមរាប និង​ភ្នំពេញ​។​

​អ្នកដំណើរ​ដែល​បាន​ត្រឡប់​ពី​បណ្តា​ប្រទេស​នានា និង​មាន​កម្តៅ​ខ្លួន​លើសពី​៣៨​អង្សា​សេ​ឡើងទៅ នឹងត្រូវ​ស្នើ​ឲ្យ​ត្រួតពិនិត្យ​សុខភាព​។ មន្ត្រី​សុខាភិបាល ដែល​បាន​ឈរជើង​នៅតាម​ព្រលានយន្តហោះ នឹង​ស្នើសុំ​ត្រួតពិនិត្យ​សុខភាព​ដល់​អ្នកដំណើរ​ណា ដែល​ប្រព័ន្ធ​វាស់​កម្តៅ​ដែល​បំពាក់​នៅ​ទីនោះ​ចង្អុល​ថា មាន​កម្តៅ​ខ្លាំង​ចាប់ពី ៣៨.១​អង្សា​សេ​ឡើង​។​

​នៅ​ព្រឹក​ថ្ងៃទី​៥ កញ្ញា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចុះ​ត្រួតពិនិត្យ​ម៉ាស៊ីន​ស្គេ​ន​វាស់​កម្តៅ​អ្នកដំណើរ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ខេត្តសៀមរាប​។ ម៉ាស៊ីន​ស្គេ​ន​ទាំងនោះ ត្រូវបាន​បំពាក់​ដោយសារ​ករណី​រាតត្បាត​ជំងឺ​ហ្សី​កា​មកដល់​អាស៊ី​។​

កម្ពុជា​ដាក់​ប្រព័ន្ធ​ពិនិត្យ​អ្នកដំណើរ​នៅតាម​ព្រលានយន្តហោះ ខណៈ​ជំងឺ​ហ្សី​កា​រាតត្បាត​ដល់​ប្រទេសជិតខាង​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-05-2016,  7:39 pm         225

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹងថា ការប្រើ​ម៉ាស៊ីន​ស្គេ​ន​វាស់​កម្តៅ​នេះ គឺជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន ដើម្បី​ទប់ស្កាត់​ជំងឺ​ហ្សី​កា​។ លោក​បន្តថា ប្រព័ន្ធ​វាស់​កម្តៅ​នេះ មាន​យូរ​មកហើយ គឺ​អំឡុងពេល​មាន​ផ្ទុះ​ជំងឺ ផ្តាសាយ​(H1N1) និង​ផ្តាសាយ​ជ្រូក (H5N1) មក​ម្លេះ​។ បើតាម​ការបញ្ជាក់​ពី​លោក​រដ្ឋមន្ត្រី ក្រសួង​បាន​បំពាក់​ម៉ាស៊ីន​ស្គេ​ន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចំនួន​មួយគ្រឿង និង​ពីរ​គ្រឿង​ទៀត​នៅ​ខេត្តសៀមរាប​។ ម្យ៉ាងទៀត អ្នកជំងឺ​នឹងត្រូវ​ពិគ្រោះ​នៅក្នុង​បន្ទប់​មួយ​ក្នុង​ព្រលានយន្តហោះ នៅពេល​សង្ស័យ​មាន​ជំងឺ​ហ្សី​កា បើ​មាន​សភាព​ធ្ងន់ធ្ងរ ពួកគេ​នឹងត្រូវ​បញ្ជូនទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​។​

«​ប្រទេស​យើង​អត់​ទាន់​មាន​ជំងឺ​នេះ​ទេ​។ បញ្ហា​ជំងឺ​ហ្សី​កា​នេះ វា​មិនជា​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ប៉ុន្តែ​ព្រួយបារម្ភ​ខ្លាំង​ទៅលើ​អ្នកមាន​ផ្ទៃពោះ​។ អ្នកមាន​ផ្ទៃពោះ បើ​កើត​ជំងឺ​ហ្សី​កា​នេះ វា​ធ្វើ​ឲ្យ​ក្មេង​នៅក្នុង​ផ្ទៃ​នឹង គឺ​វា​ធ្វើ​ឲ្យ​ខួរក្បាល​វិវត្តន៍​មិនល្អ​ដូច​ក្មេង​ទូទៅ មាន​ក្បាល​តូច​...»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ម ប៊ុនហេង​។​

កម្ពុជា​ដាក់​ប្រព័ន្ធ​ពិនិត្យ​អ្នកដំណើរ​នៅតាម​ព្រលានយន្តហោះ ខណៈ​ជំងឺ​ហ្សី​កា​រាតត្បាត​ដល់​ប្រទេសជិតខាង​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-05-2016,  7:39 pm         225

​ជំងឺ​ហ្សី​កា ឆ្លង​ដល់​មនុស្ស​ទូទៅ ដោយសារ​មូស​ខ្លាខាំ​។ អ្នក​ដែល​ឆ្លង​វីរុស​នេះ ជាទូទៅ​មាន​រោគសញ្ញា​ប្រហាក់ប្រហែល​នឹង​អ្នកជំងឺ​គ្រុនឈាម​ដែរ រួមមាន ក្តៅខ្លួន ឈឺក្បាល ក្រហម​ភ្នែក កន្ទួល​ក្រហម​លើ​ស្បែក និង​ឈឺសន្លាក់​។ នៅ​កម្ពុជា​ជំងឺ​ហ្សី​កា ត្រូវបាន​រកឃើញ​ចំនួន​៧​ករណី​នៅ​ចន្លោះ​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១០ តែ​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ទៅវិញ ហើយ​វា​គ្រាន់​ជា​មេរោគ​ក្នុងស្រុក​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​។ ចំពោះ​ការបង្ការ​វិញ គេ​ត្រូវ​សម្អាត​បរិវេណ​ផ្ទះ កម្ចាត់​ជម្រក​សត្វ​មូស​ខ្លា និង​មាន​អនាម័យ​ក្នុង​ការរស់នៅ​ជាដើម​។​

​គួរ​បញ្ជាក់ថា មន្ត្រី​សុខាភិបាល នឹង​ចែក​បណ្ណ​ព័ត៌មាន​ពណ៌​លឿង​ដល់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ព្រលានយន្តហោះ ដើម្បី​ឲ្យ​បានដឹង​ពី​ព័ត៌មាន​នៃ​វីរុស​ហ្សី​កា​នេះ​។ ប្រព័ន្ធ​ម៉ាស៊ីន​ស្គេ​នក​ម្តៅ គឺមាន​លទ្ធភាព​ខ្ពស់ ដោយ​អាច​ដឹង​ពី​ប្រភេទ​ជំងឺ​ដែល​ទាក់ទង​នឹង​វីរុស​មួយចំនួន មាន​ផ្តាសាយ​បក្សី ហ្សី​កា និង​ផ្តាសាយ​ជ្រូក​ជាដើម​។​ល​។​

​វីរុស​ហ្សី​កា ត្រូវបាន​រកឃើញ​ដំបូង​គេ​នៅលើ​សត្វ​ស្វា ក្នុង​ឆ្នាំ​១៩៤៧ និង​នៅលើ​មនុស្ស​នៅ​ឆ្នាំ​១៩៥២ ក្នុងប្រទេស Uganda និង Tanzania នៃ​ទ្វីបអាហ្វ្រិក ។ បន្ទាប់មក​ជំងឺ​នេះ​មានការ​ផ្ទុះ​ឡើងជា​រប៉េះរប៉ោះ​នៅ​ទ្វីបអាហ្វ្រិក អាមេរិក និង អាស៊ី​ប៉ាស៊ីហ្វិក​៕