ឈិត សុវណ្ណបញ្ញា ធ្វើខួបកំណើតសាមញ្ញ តែទទួលបានកាដូយ៉ាងមានតម្លៃ

6 Videos


តារាចម្រៀងរូបស្រស់ ឈិត សុវណ្ណបញ្ញា ត្រូវបានអ្នកគាំទ្រ ដែលភាគច្រើនជាមិត្តៗយុវវ័យបាន ធ្វើខួបកំណើតអោយនាងកាលពីព្រឹកមិញនេះ ។ អ្វីដែលកត់សំគាល់នោះ ទោះបីមិនមែនជាពិធីខួបកំណើតធំដុំក្តី តែនាងបានទទួលកាដូយ៉ាងមានតម្លៃពីអ្នកគាំទ្ររបស់នាង ។

ឈិត សុវណ្ណបញ្ញា ធ្វើខួបកំណើតសាមញ្ញ តែទទួលបានកាដូយ៉ាងមានតម្លៃ

រយៈពេលជាច្រើនឆ្នាំក្នុងអាជីពជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស ប្រជាប្រិយភាពរបស់ ឈិត សុវណ្ណបញ្ញា នៅតែមិនអាចវ៉ាដាច់មិត្តភក្តិរួមផលិតកម្ម ។ តែយ៉ាងណានាងនៅតែជា Idol របស់ មិត្តៗយុវវ័យជាច្រើន។អ្វីដែលកត់សំគាល់សម្រាប់ខួបកំណើតឆ្នាំនេះ ឈិត សុវណ្ណបញ្ញា មិនបានរៀបចំធំដុំ នោះទេ ។ នាងត្រូវបានអ្នកគាំទ្ររៀបចំខួបកំណើត ដោយមិនអោយនាងដឹងខ្លួនជាមុន ។

ឈិត សុវណ្ណបញ្ញា ធ្វើខួបកំណើតសាមញ្ញ តែទទួលបានកាដូយ៉ាងមានតម្លៃ

អ្វីដែលកត់សំគាល់នោះ ឈិត សុវណ្ណបញ្ញា បានទទួលកាដូយ៉ាងមានតម្លៃពីសំណាក់ប្រិយមិត្តរបស់នាង ។ ពួកគេបានចងក្រងបទចម្រៀង របស់នាងរយៈពេល ១០ ឆ្នាំនៅក្នុងផលិតកម្មហង្សមាស ជូនជាវត្ថុអនុស្សាវរីយ៍សម្រាប់នាងនៅក្នុងថ្ងៃពិសេសនេះ ។

ឈិត សុវណ្ណបញ្ញា ធ្វើខួបកំណើតសាមញ្ញ តែទទួលបានកាដូយ៉ាងមានតម្លៃ

ជាមួយនឹងក្តីរំភើប ឈិត សុវណ្ណបញ្ញា បាន និយាយថា នាងពិតជាអរគុណដល់ Fan Fan របស់នាង ដែលបានរៀបចំខួបកំណើតនិងជូនជាកាដូយ៉ាងភ្ញាក់ផ្អើលនេះ ។ សម្រាប់នាងគិតថា មានតម្លៃបំផុត ហើយនាងក៏សុំទោស ដែលបានធ្វើអោយអ្នកគាំទ្រទាំងអស់ អស់សង្ឃឹម។តែយ៉ាងណានាងនិងព្យាយាម ជំនះ រាល់ឧបសគ្គ ហើយបន្តដំណើរឆ្ពោះទៅមុខមិនអោយអ្នកគាំទ្ររបស់នាងអស់សង្ឍឹម ឡើយ ៕ ចេនី

ឈិត សុវណ្ណបញ្ញា ធ្វើខួបកំណើតសាមញ្ញ តែទទួលបានកាដូយ៉ាងមានតម្លៃឈិត សុវណ្ណបញ្ញា ធ្វើខួបកំណើតសាមញ្ញ តែទទួលបានកាដូយ៉ាងមានតម្លៃឈិត សុវណ្ណបញ្ញា ធ្វើខួបកំណើតសាមញ្ញ តែទទួលបានកាដូយ៉ាងមានតម្លៃ