មហាជនឆ្ងល់ពីរឿងស្វាមីរបស់ ពេជ្រ សោភា មិនខ្ចីខ្វល់ពីសុខទុក្ខភរិយា

6 Videos


ក្រោយបង្ហាញពីការលំបាកទុក្ខសោកនៅក្នុងកម្មវិធីស៊ីអារម្មណ៍របស់ស្ថានីយទូរទស្សន៍PNN របស់តារាចម្រៀង ពេជ្រ សោភា មកគេសង្កេតឃើញមានអ្នកគាំទ្រនិងមហាជនមួយ ចំនួនបានបង្ហាញ ពីក្តីងឿងឆ្ងល់ថាហេតុអ្វីស្វាមីរបស់ពេជ្រ សោភា មិនខ្វល់មិនខ្ចីមកមើលឬឈ្ងោកអើត ភរិយាសូម្បីបន្តិច សោះយ៉ាងហ្នឹង ?ហើយពេជ្រ សោភាវិញក៏មិនដែលឮនិយាយពីរឿងស្វាមីសូម្បីបន្តិចសោះឡើយ ។

មហាជនឆ្ងល់ពីរឿងស្វាមីរបស់ ពេជ្រ សោភា មិនខ្ចីខ្វល់ពីសុខទុក្ខភរិយា

ជាអ្នកចម្រៀងម្នាក់ដែលកំពុងទទួលបានការចាប់អារម្មណ៍គាំទ្រពីសំណាក់យុវវ័យពេជ្រ សោភា ត្រូវបានគេដឹងជាទូទៅថានាងមានស្វាមីរួចទៅហើយដែលស្វាមីនាងឈ្មោះលីដែលជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ។ មួយរយៈកន្លងទៅនេះអ្វីដែលគេនាំគ្នាឆ្ងល់នោះគឺស្វាមីភរិយាគូនេះប្លែកពីគេទាំងពួងព្រោះថាមិនបានបង្ហាញពីការនឹករលឹកគ្នាឬយកចិត្តទុកដាក់ស្វែងយល់ពីសុខទុក្ខគ្នាសោះ?កាន់តែធ្វើឲ្យគេសង្ស័យខ្លាំងទៀតថាគូស្វាមីភរិយានេះបែកបាក់គ្នាដោយស្ងាត់ៗព្រោះតែកាលពីពេលដែល ពេជ្រ សោភា នាងធ្លាក់ខ្លួនឈឺធ្ងន់ទៅសំរាកព្យាបាលនៅក្រៅប្រទេសក៏មិនមានព័ត៌មានស្តីពីការមក មើលថែទាំភរិយាពីសំណាក់ស្វាមីនាងឡើយគឺហាក់ដូចមិនខ្វល់មិនមានពាក់ព័ន្ធអ្វីជាមួយគ្នា ។ ចំណែកពេជ្រសោភាវិញក៏មិនដែលរំលឹកនឹកនានិយាយពីរឿងស្វាមីអ្វីដែរ ។

មហាជនឆ្ងល់ពីរឿងស្វាមីរបស់ ពេជ្រ សោភា មិនខ្ចីខ្វល់ពីសុខទុក្ខភរិយា

គេចាំបានថាកន្លងទៅឲ្យតែមានការសួរពីរឿងស្វាមីនាងតែងតែមិនឆ្លើយតបមិននិយាយដោយ ទុកឲ្យគេស្វែងយល់ជាក់ស្តែងទៅចុះ។គេនាំគ្នាអាណិតដល់នាងជាខ្លាំងព្រោះដឹងថាកន្លងទៅនាងធ្លាប់បែកបាក់ជាមួយលោកប៊ុនចនដែលជាគូដណ្តឹងម្តងរួចទៅហើយ ។

មហាជនឆ្ងល់ពីរឿងស្វាមីរបស់ ពេជ្រ សោភា មិនខ្ចីខ្វល់ពីសុខទុក្ខភរិយា

សោភាហៅពេជ្រ សោភាជាអ្នកចម្រៀងម្នាក់ដែលមានប្រវត្តិធ្លាប់កំសត់កម្រមាន ប្រភពឈានចេញពីអ្នកលក់អំពៅសាងទម្រាំបានក្លាយជាអ្នកចម្រៀងល្បីទទួលបានការចាប់អារម្មណ៍គាំទ្រច្រើនពីមហាជនដូចពេលនេះ។នាងបានប្រឡងច្រៀងនៅភោជនីយដ្ឋានមួយក្បែរផាកវ៉េកាលពីឆ្នាំ២០០១និងបានដើរច្រៀងតាមភោជនីយដ្ឋាន ។

មហាជនឆ្ងល់ពីរឿងស្វាមីរបស់ ពេជ្រ សោភា មិនខ្ចីខ្វល់ពីសុខទុក្ខភរិយា

ឆ្នាំ ២០០២ នាងច្រៀងនៅស្ប៉ាក ឆ្នាំ២០០៣ នាងត្រូវបានផលិតកម្មរស្មីហង្សមាសហៅចូលហាត់ច្រៀងនិងនៅឆ្នាំ ២០០៤ វ៉ុលចម្រៀងដំបូងរបស់នាងច្រៀងឲ្យ ផលិតកម្មរស្មីហង្សមាសបានចេញដែលកាលនោះមានបទដែលគេចាប់អារម្មណ៍និងធ្វើឲ្យនាងល្បីឈ្មោះ មានដូចជា បទ«ស្តាប់បេះដូងអូនផង» បទ«នារីល្ងើស្មោះស្នេហ៍» បទ«ស្រីល្ងង់» បទ«ចាំបងមានថ្មីចាំបែកពីអូន» បទ«លាងចិត្តឲ្យជ្រះ»… ជាដើម ៕

ដេវីត

មហាជនឆ្ងល់ពីរឿងស្វាមីរបស់ ពេជ្រ សោភា មិនខ្ចីខ្វល់ពីសុខទុក្ខភរិយាមហាជនឆ្ងល់ពីរឿងស្វាមីរបស់ ពេជ្រ សោភា មិនខ្ចីខ្វល់ពីសុខទុក្ខភរិយាមហាជនឆ្ងល់ពីរឿងស្វាមីរបស់ ពេជ្រ សោភា មិនខ្ចីខ្វល់ពីសុខទុក្ខភរិយា