ម៉ៅ គឹមធីតា សារភាពថា មានអ្នកតាមស្រឡាញ់ច្រើន

6 Videos


ម៉ៅ គឹមធីតា កាន់តែល្បីល្បាញ បន្ទាប់ពីមានវត្តមាននៅក្នុងរឿងជាច្រើន ស្របពេលដែលកំពុងលេចមុខខ្លាំង ស្រាប់តែឃើញមានអ្នកតាមសុំស្នេហ៍នាងកាន់តែច្រើនឡើងៗ មិនថាបុរសក្នុងឬក្រៅប្រទេសនោះទេ ។ សូម្បីតែរូបនាងផ្ទាល់ក៏ទទួលស្គាល់ផងដែរថា ពិតជាមានអ្នកតាមស្រលាញ់នាងច្រើន ប៉ុន្តែនាងព្យាយាមបដិសេដ ។

ម៉ៅ គឹមធីតា សារភាពថា មានអ្នកតាមស្រឡាញ់ច្រើន

ទស្សនិកជនកាន់តែស្គាល់ ម៉ៅ គឹមធីតា ខ្លាំង ក្រោយពីនាងមានវត្តមាននៅក្នុងរឿង «៣០ថ្ងៃ »របស់ ផលិតកម្មមហាហង្ស ដែលបានដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាពេលថ្មីៗនេះ។ ពីព្រោះនាងមិនត្រឹមតែមានស្នាដៃសម្តែងល្អនោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញទៀតផង ។

ម៉ៅ គឹមធីតា សារភាពថា មានអ្នកតាមស្រឡាញ់ច្រើន

ក្រៅពីមានការមមាញឹកនៅក្នុងការថតរឿង ម៉ៅ គឹមធីតា ឆ្លៀតពេលថតពាណិជ្ជកម្មនិងថតសំអាងការឲ្យហាងជាច្រើន ដោយសារតែគេមើលឃើញពីសម្រស់ពីធម្មជាតិរបស់ ម៉ៅ គឹមធីតា បានធ្វើឲ្យបុរសជាច្រើនរូបតាមស្រលាញ់នាងមិនថា បុរសក្នុងឬក្រៅប្រទេសនោះទេគឺ សុទ្ធតែចង់ដាក់ពាក្យសុំធ្វើជាម្ចាស់បេះដូងនាង ។

ម៉ៅ គឹមធីតា សារភាពថា មានអ្នកតាមស្រឡាញ់ច្រើន

ម៉ៅ គឹមធីតា បានទទួលស្គាល់ថា ពិតជាមានអ្នកតាមស្រលាញា់នាងច្រើនមែន តែនាងមិនទាន់បានជ្រើសរើសយកបុរសណាម្នាក់មកធ្វើជាម្ចាស់បេះដូងនៅឡើយទេ ដោយសារនាងចង់ទុកពេលវេលារកប្រាក់កាស ធ្វើការងារ និងបន្តការសិក្សាឲ្យចប់សិន។ ទោះជាបុរសនោះបានព្យាយាមជូនរបស់របរមានតំលៃដល់នាងក្តី ក៏នាងមិនចាប់អារម្មណ៍ដែរ ។ដោយនាងនិយាយយ៉ាងខ្លីថា «សុំរាប់អានត្រឹមជាមិត្ត » ។

ម៉ៅ គឹមធីតា សារភាពថា មានអ្នកតាមស្រឡាញ់ច្រើន

គួរបញ្ជាក់ផងដែរថា ចូលប្រលូកក្នុងវិស័យសិល្បៈក្នុងរយៈពេលខ្លីសោះ តែ ម៉ៅ គឹមធីតា មានហាងឆេងល្អណាស់ ត្រូវបានគេហៅថតរឿងជាបន្តបន្ទាប់។ ម៉ៅ គឹមធីតា ទើបតែបាត់បង់តំណែងជាតួឯកស្រីនៅក្នុងរឿងមួយ ក្រោយពីមានបញ្ហាខ្លះៗជាមួយអ្នកដឹកនាំរឿង។នៅពេលនិយាយដល់រឿងនេះ ម៉ៅ គឹមធីតា សុំមិនរំលឹកអំពីរឿងនេះទៀតទេ ដោយនាងនិយាយថា ទុកឲ្យចប់ទៅ ពីព្រោះរឿងនេះស្ងប់ស្ងាត់ហើយ ៕

អាលីណា

ម៉ៅ គឹមធីតា សារភាពថា មានអ្នកតាមស្រឡាញ់ច្រើន