គ្រូបង្រៀន ៣ នាក់ ស្លាប់ដោយសារបើករថយន្តធ្លាក់ទឹក

6 Videos


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យសង្វេកមួយបានកើតឡើងនៅវេលាម៉ោង ៥ កន្លះល្ងាចថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៦ នេះ នៅមុខមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ ៥ ដោយសារតែមានរថយន្តមួយបានធ្លាក់ទឹកបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ ។

អ្នកឃើញហេតុការណ៍បាននិយាយថា មានបុរសចំនួន ៣ នាក់បានស្លាប់បន្ទាប់ពីក្រុមជួយសង្គ្រោះកំពុងតែព្យាយាមទាញចេញពីរថយន្តឆ្លាម ដែលបើកធ្លាក់ចូលទៅក្នុងទឹកប្រឡាយទាំងកម្រោលនោះ ។

គ្រូបង្រៀន ៣ នាក់ ស្លាប់ដោយសារបើករថយន្តធ្លាក់ទឹក លោក សួន នីប៉ូ ប្រធានផ្នែកចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រថយន្តឆ្លាមមួយគ្រឿងបានបើកបរពីជើងទៅត្បូង លុះបើកមកដល់ចំនុចកើតហេតុរថយន្តនេះបានឡើងជែងជាមួយរថយន្តមួយគ្រឿងផ្សេងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ ហើយក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹកលិចរថយន្តបាត់តែម្តង ។

ក្រោមការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ និង សមត្ថកិច្ចអស់រយះពេលជាច្រើនម៉ោង ទើបទាញជនរងគ្រោះចេញបានចំនួនបីនាក់។ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិតទៅហើយ គ្រាដែលរថយន្តលិចទៅក្នុងទឹក ហើយអ្នកជួយសង្គ្រោះយូរពេក ។

គ្រូបង្រៀន ៣ នាក់ ស្លាប់ដោយសារបើករថយន្តធ្លាក់ទឹក

សាក្សីបានអោយដឹងថា ជនរងគ្រោះទាំង ៣ នាក់នោះ ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ឫស្សីក្រោកក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ពេលនេះសពទាំង៣នាក់ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យរួចហើយ រីឯរថយន្តសមត្ថកិច្ចកំពុងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ៕

សុថាត់