បើកបរងងុយគេង ទៅបុករយន្តដឹកទំនិញរបួស ៧ នាក់

6 Videos


មានមនុស្សប្រុស ស្រី និង ក្មេង ចំនួន ៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តតូរីសទេសចរណ៍ ដែលអ្នកបើកបរងងុយដេកលក់មួយភាំងក៏ជ្រុលទៅបុកជាមួយរថយន្តដឹកទំនិញពេញទំហឹង ក្រឡាប់ធ្លាក់ចូលប្រឡាយ ។

បើកបរងងុយគេង ទៅបុករយន្តដឹកទំនិញរបួស ៧ នាក់

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៦ នេះ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

បើកបរងងុយគេង ទៅបុករយន្តដឹកទំនិញរបួស ៧ នាក់

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា រថយន្តតូរីសដឹកភ្ញៀវទេសចរ ពាក់ស្លាកលេខ ភ្នំពេញ 2A-6204 បើកពីកើតទៅលិច ពេលនោះអ្នកបើកបរបានងងុយដេក ង៉ោកមួយភាំងក៏ជ្រុលចង្កូតទៅបុករថយន្តដឹកទំនិញមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យមានមនុស្សប្រុសស្រីរបួសធ្ងន់ស្រាល ៧នាក់ ក្នុងនោះមានប្រុស ៣នាក់ ស្រី ៣ នាក់ និង ក្មេងតូច ១ នាក់ ដែលជិះនៅក្នុងរថយន្តតូរីសទេសចរណ៍នោះ។មកដល់ពេលនេះ យើងមិនទាន់ ដឹងពី អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ។

បើកបរងងុយគេង ទៅបុករយន្តដឹកទំនិញរបួស ៧ នាក់

បច្ចុប្បន្នជនរងគ្រោះទាំង ៧ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក វត្ថុតាងយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ពោធិសាត់ រងចាំការដោះស្រាយគ្នា នាពេលក្រោយ ៕

សុថាត់

បើកបរងងុយគេង ទៅបុករយន្តដឹកទំនិញរបួស ៧ នាក់