ល្បីថា ម្ចាស់មារបស់ព្រះអង្គម្ចាស់ធម្មិកោ រស់នៅយ៉ាងវេទនានៅស្រុកខ្សាច់កណ្តាល

6 Videos


ប្រភពពត៌មានពីស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា មានសែរាជវង្សចាស់ជរា មួយអង្គ ដែលជា អតីតព្រះជំនិតរបស់សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវជាម្ចាស់មា របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលមានព្រះជន្ម ៩២ ព្រះវស្សារស់នៅជិតគល់ស្ពាន ព្រែកតាមាក់ ត្រើយខាងកើតនៃឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កំពុងរស់លាក់ព្រះកាយជាមួយកូនស្រីចិញ្ចឹមយ៉ាងលំបាកវេទនា ។

ល្បីថា ម្ចាស់មារបស់ព្រះអង្គម្ចាស់ធម្មិកោ រស់នៅយ៉ាងវេទនានៅស្រុកខ្សាច់កណ្តាល

លោកសៀន កាម៉ង់ដង់ ដែលជាជាងសូនរូបលោក កែម ឡី បាននិយាយថា គាត់បានជួបព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន ដំបូង តាំងពី ៤ ឆ្នាំមុនមកម្ល៉េះ ហើយមកដល់ពេលនេះ លោក ក៏នៅ តែឆ្លៀតទៅជួបព្រះអង្គជាញឹកញាប់ដែរ ព្រោះលោកអាណិតព្រះអង្គណាស់ គ្មានព្រះញាតិវង្សណាបានស្គាល់ បានដឹងឮ បានជួយដល់ព្រះអង្គ ធ្វើឱ្យព្រះអង្គ រស់ក្នុងសភាពវេទនាលំបាកលំបិន ជាមួយកូនស្រីចិញ្ចឹមម្នាក់ នៅជិតគល់ស្ពាន ព្រែកតាមាក់ ត្រើយខាងកើត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ល្បីថា ម្ចាស់មារបស់ព្រះអង្គម្ចាស់ធម្មិកោ រស់នៅយ៉ាងវេទនានៅស្រុកខ្សាច់កណ្តាល

លោក សៀន កាម៉ង់ដង់ សុំអំពាវនាវដល់ព្រះញាតិវង្សរបស់ព្រះអង្គ ជាពិសេស ព្រះ អង្គម្ចាស់ធម្មិកោ មេត្តាជួយទៅមើលម្ចាស់មារបស់ ព្រះអង្គផង ៕

សុថាត់

ល្បីថា ម្ចាស់មារបស់ព្រះអង្គម្ចាស់ធម្មិកោ រស់នៅយ៉ាងវេទនានៅស្រុកខ្សាច់កណ្តាលល្បីថា ម្ចាស់មារបស់ព្រះអង្គម្ចាស់ធម្មិកោ រស់នៅយ៉ាងវេទនានៅស្រុកខ្សាច់កណ្តាល

  • ល្បីថា ម្ចាស់មារបស់ព្រះអង្គម្ចាស់ធម្មិកោ រស់នៅយ៉ាងវេទនានៅស្រុកខ្សាច់កណ្តាល已关闭评论
  • 31 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:ក្នុងស្រុក