ចង់​ចំណេញ​គួរ​កុំ​ទិញ​ iPhone 7 ទំហំ​ ៣២ GB

ចចាមអារ៉ាម​ថា​ Apple សម្រេច​លែង​ផលិត​ iPhone ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១៦ GB សម្រាប់​ម៉ូដែល iPhone 7 ដោយ​​មាន​ទំហំ​ ៣២ GB ជំនួស​វិញ​ ប៉ុន្តែ​​នេះ​មិន​មាន​ន័យ​ថា​អ្នក​គួរ​ទិញ​យក​ទំហំ​ ៣២ GB នោះ​ទេ។

 

ចង់​ចំណេញ​គួរ​កុំ​ទិញ​ iPhone 7 ទំហំ​ ៣២ GB

 

​​​​​​​​​Apple នឹង​ផ្ដល់​ជា​ជម្រើស​អង​ផ្ទុក​ទំហំ​ ៣២GB, ១២៨ GB និង​ ២៥៦ GB ហើយ​បើ​មើល​ទៅ​ឃើញ​ថា​ទំហំ​នីមួយៗ​​ខុស​គ្នា​ដល់​ទៅ​ជិត ១០០ GB ស្រប​ពេល​តម្លៃ​ខុស​គ្នា​ ១០០ ដុល្លារ។ ដូច​នេះ​ប្រសិន​បើ​ចំណាយ​បន្ថែម​ ១០០ ដុល្លារ នឹង​ទទួល​បាន​អង្គ​ផ្ទុក​ទំហំ​ដល់​ជិត ១០០ GB បន្ថែម​ទៀត​ ច្រើន​ជាង​​ iPhone ម៉ូដែល​មុនៗ ដែល​ចំណាយ​ ១០០ ដុល្លារ ដូច​គ្នា​ប៉ុន្តែ​បាន​អង្គ​ចងចាំ​បន្ថែម​ត្រឹម​ ៤៨ GB ឬ ៦៤ GB ប៉ុណ្ណោះ។

 

​ចំណុច​គួរ​ពិចារណា​មួយ​ទៀត​គឺ​ Apple ប្រហែល​ជា​រក្សា​តម្លៃ​ iPhone នៅ​ដដែល​ដោយ​ iPhone 7 និង 7 Plus ទំហំ​ ១២៨ GB និង ២៥៦ GB មាន​តម្លៃ​ដូច​គ្នា​នឹង​ iPhone 6s និង 6s Plus ទំហំ​ ៦៤ GB និង ១២៨ GB ដែរ។

 

iPhone ជំនាន់​ថ្មី​នឹង​មាន​ការ​​កំណែ​ប្រែ​ថ្មី​ឲ្យ​កាន់​តែ​ប្រសើរ​​ទាំង​ផ្នែក​រូបភាព​ និង វីដេអូ​ ដែល​សុទ្ធ​សឹង​តម្រូវ​ឲ្យ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ធំ​ ដូច​នេះ​​ជម្រើស​​ល្អ​បំផុត​គឺ​អង្គ​ផ្ទុក​ទំហំ​ ទំហំ​ ១២៨ GB និង ២៥៦ GB។ ប្រសិន​បើ​ជ្រើស​ប្រភេទ ៣២ GB ដោយ​សង្កេត​ឃើញ​ថា​មាន​តម្លៃ​ថោក អ្នក​អាច​នឹង​ស្ដាយ​ក្រោយ​នៅ​ថ្ងៃ​មុខ៕

 

ចុច​អាន៖ ក្ដៅៗ! លទ្ធផល​​តេស្ត​បង្ហាញ​ថា iPhone 7 Plus ល្បឿន​លឿនគាប់​ចិត្ត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BGR

​​​​​​