អភិបាលខណ្ឌដូនពេញ បញ្ឈប់ការលក់ប៉េងប៉ោង​ តាមផ្លូវកែវវិមានឯករាជ្យ ដែលនាំឲ្យរំខានប្រជាពលរដ្ឋ

(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នឹងបន្តយុទ្ធនាការបញ្ឈប់លែង ឲ្យមានការលក់សប់ខ្យល់ប៉េងប៉ោង ស្ថិតនៅតាមផ្លូវសុរាម្រិត កែងវិមានឯករាជ្យ ព្រមទាំងធ្វើការរៀបចំសណ្តាប់ធ្នាប់ ឲ្យកាន់តែល្អប្រសើរតាមផ្លូវទាំងនេះ សម្រាប់ការទាក់ទាញពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវបរទេសផងដែរ។

ការលក់ប៉េងប៉ោងនៅតាមផ្លូវនេះ ជារឿយៗ បានរំខានដល់ក្រុមភ្ញៀវទេសយ៉ាងខ្លាំង ដោយសារតែសំឡេងផ្ទុះឡើង ប៉ុន្តែអ្នកលក់ដូរមួយនេះ មិនបានស្តាប់អាជ្ញាធរនោះទេ បើទោះបីមានការឃាត់យកមកអប់រំ និងធ្វើកិច្ចសន្យាជាច្រើនលើកក៏ដោយនោះ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបន្តចុះទៅចាប់ម៉ូតូសប់ប៉េងប៉ោង ចំនួន១គ្រឿង ដែលមានម្ចាស់ឈ្មោះ កែវ សីុនវី អាយុ៥២ ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ 

មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា កន្លងមកម៉ូតូសប់ខ្យល់លក់ប៉េងប៉ោងនេះ ត្រូវបានអាជ្ញាធរចាប់យកមកអប់រំណែនាំ ចំនួន៣លើកមកហេីយ នៅតែមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរដដែល ហេីយការចាប់លេីកនេះជាលេីកទី៤។

លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានសំណូមពរ ទៅពួកគាត់ទាំងអស់គ្នា ប្ដូរទីកន្លែងថ្មីដែលនៅជិតទីនោះ ប៉ុន្តែពួកគាត់ប៉ុន្មាននាក់នេះមិនព្រមចេញពីកន្លែងនេះ ទើបកម្លាំងសណ្ដាប់ធ្នាប់ចាប់គាត់យកអប់រំធ្វើកិច្ចសន្យាគាត់ហើយក៏បានប្រគល់សម្ភារ ឲ្យពួកគាត់ត្រឡប់ទៅផ្ទះនាពេលបន្ទាប់។

ដើម្បីកាន់តែមានប្រសិទ្ធភាព ចំពោះការងារសណ្តាប់ធ្នាប់មួយនេះ លោក គួច ចំរើន នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកនឹងទៅចុះអប់រំដោយផ្ទាល់ ដល់អ្នកលក់ប៉េងប៉ោងទាំងនេះ នៅម្តុំដើមពោធិ៍ មុខវត្តបទុមវត្តី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីមួយផ្សេងទៀត សម្រាប់

ក្រោយពីមានការរិះគន់ ការតវ៉ា និងការមិនពេញចិត្តរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ មានទីលំនៅមុខផ្សារឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចំពោះបងប្អូនអាជីវករ និងម្ចាស់ផ្ទះមួយចំនួន បានយកចិញ្ចើមផ្លូវ និងជួលចិញ្ចើមផ្លូវ សម្រាប់ការលក់ដូរ នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ក៏ដូចជាសោភ័ណភាពនោះ ទីបំផុត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ លោក បិល កុសល ប្រធានគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ បានដោះស្រាយបញ្ចប់ហើយ ដោយដឹកនាំកម្លាំងសន្តិសុខ ចុះទៅរៀបចំនៅទីនោះ នឹងមិនអនុញ្ញាតឲ្យមានការលក់ដូរទៀតឡើយ។

ក្រុមប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅទីនោះ ហើយដែលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការយកចិញ្ចើមផ្លូវធ្វើជាកន្លែងប្រកបអាជីវកម្ម ដែលស្ទើគ្មានផ្លូវចូលផ្ទះនោះ បានសាទរចំពោះចំណាត់ការដ៏ក្តៅគគុក របស់លោកអភិបាលខណ្ឌ ខណ:ដែលម្ចាស់ទីតាំងមួយចំនួន និងក្រុមអាជីវករខ្លះមិនសប្បាយចិត្ត ក៏ព្រោះតែបាត់បង់ផលប្រយោជន៏ តែចំណាត់ការរដ្ឋបាលនេះ គោលបំណងឲ្យមានភាពល្អប្រសើរខាងផ្នែកបរិស្ថាន និងសណ្តាប់ធ្នាប់រាជធានីភ្នំពេញប៉ុណ្ណោះ។

លោក បិុល កុសល បានប្រាប់ថា «ការចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងផ្សារខាងលើនេះ គឺក្នុងគោលបំណង ជួយសម្រួលការលំបាក ដែលនេះជាការលក់ដូររំលោភលើចិញ្ចើមផ្លូវនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈ។ ជាងនោះទៅទៀត ក្រុមអាជីវករត្រូវបង់លុយប្រចាំថ្ងៃ និងខែឲ្យម្ចាស់ផ្ទះថែមទៀតផង»។

អភិបាលខណ្ឌរូបនេះ បានសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនអាជីករ ឲ្យទ្រាំបន្តិចសិន ព្រោះការរៀបចំរកទីតាំងថ្មីសមរម្យ ជូនពួកគាត់ នឹងពន្លឿនឲ្យរួចរាល់ក្នុងរយៈពេល៣ថ្ងៃ៕

សម្រាប់ក្រុមអាជីករវិញ បានគាំទ្រពេញទំហឹងចំពោះការយកចិត្តទុកដាក់ និងចំណាត់របស់ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សែនសុខ ដែលនេះជាក្តីសង្ឃឹមជាយូរយាណាស់មកហើយរបស់ពួកគាត់គឺចង់មានទីតាំងលក់ដូរត្រឹមត្រូវ មិនមានការដេញពីមុខ ពីក្រោយ ឥឡូវនេះគឺជិតបានដូចបំណងពួកគាត់ហើយ ដូច្នេះពួកគាត់ នឹងរង់ចាំតាមការសំណូមពរពីអាជ្ញាធរខណ្ឌ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អភិបាលខណ្ឌដូនពេញ បញ្ឈប់ការលក់ប៉េងប៉ោង​ តាមផ្លូវកែវវិមានឯករាជ្យ ដែលនាំឲ្យរំខានប្រជាពលរដ្ឋ

អភិបាលខណ្ឌដូនពេញ បញ្ឈប់ការលក់ប៉េងប៉ោង​ តាមផ្លូវកែវវិមានឯករាជ្យ ដែលនាំឲ្យរំខានប្រជាពលរដ្ឋ

អភិបាលខណ្ឌដូនពេញ បញ្ឈប់ការលក់ប៉េងប៉ោង​ តាមផ្លូវកែវវិមានឯករាជ្យ ដែលនាំឲ្យរំខានប្រជាពលរដ្ឋ

អភិបាលខណ្ឌដូនពេញ បញ្ឈប់ការលក់ប៉េងប៉ោង​ តាមផ្លូវកែវវិមានឯករាជ្យ ដែលនាំឲ្យរំខានប្រជាពលរដ្ឋ