ស្ងាត់ៗ Kendall Jenner និង Harry Styles លួច​បង្កាត់​ភ្លើង​ស្នេហ៍​ម្ដង​ទៀត​

គូ​ស្នេហ៍​តារា​វ័យ​ក្មេង​​​ដែល​តែង​បើក​បិទ​ទំនាក់ទំនង​ជាមួយ​គ្នា តារា​ម៉ូដែល Kendall Jenner និង តារា​ចម្រៀងHarry Styles ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ភ្ជាប់​ចំណង​ស្នេហ៍​សាជាថ្មី​ បន្ទាប់​ពី​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ជា​ច្រើន​ខែ។

 

ស្ងាត់ៗ Kendall Jenner និង Harry Styles លួច​បង្កាត់​ភ្លើង​ស្នេហ៍​ម្ដង​ទៀត​

រូបតំណាង

 

គូ​ស្នេហ៍​ផ្អែមល្ហែម​​ដែល​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ​២០១៣ ត្រូវ​បាន​ប្រភព​មួយ​ប្រាប់​ថា ពួក​គេ​បាន​ណាត់​គ្នា​ទៅ​ញ៉ាំ​អាហារ​​​នៅ​ហាង Ysabel  ស្ថិត​ក្នុង​ទីក្រុង Los Angeles កាល​ពី​សប្ដាហ៍​មុន ហើយ​វាជា​​សញ្ញា​មួយ​និយាយ​បាន​ថា អ្នក​ទាំងពីរ​​ពួក​កំពុង​សាង​ស្នេហ៍​ម្ដង​ទៀត។

 

ប្រភព​បាន​ប្រាប់​ទស្សនាវដ្ដី  People ថា​៖”ពួក​គេ​កំពុង​បង្កើត​ស្នេហ៍​សាជាថ្មី ហើយ​អារម្មណ៍​របស់ Kendall ពិត​ជា​រំភើប​និង​សប្បាយ​ចិត្ត​អំពី​រឿង​នេះ។ នាង​តែងតែ​ខ្វល់ខ្វាយ​ពី Harry។ Kendall តែង​ញញឹម​រាល់​យប់។ ពួក​គេ​កំពុង​ព្យាយាម​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ម្ដង​ទៀត”។

 

 

ស្ងាត់ៗ Kendall Jenner និង Harry Styles លួច​បង្កាត់​ភ្លើង​ស្នេហ៍​ម្ដង​ទៀត​

 

កាល​ពី​ដើម​ឆ្នាំ​ បុរស​សង្ហា​ Harry Styles ​និង​តារា​ម៉ូដែល​ល្បី​ឈ្មោះ ​Kendall Jenner ​បាន​ចំណាយ​ពេល​​ក្នុង​អាង​ហែល​ទឹក​លើ​នាវា​កម្សាន្ត​រួម​គ្នា​នៅ​តំបន់​សមុទ្រ Caribbean ៕

 

ស្ងាត់ៗ Kendall Jenner និង Harry Styles លួច​បង្កាត់​ភ្លើង​ស្នេហ៍​ម្ដង​ទៀត​

 

ចុចអាន៖Harry Styles ចង់​ឲ្យ Kendall Jenner ប្រកាស​ចំណង​ស្នេហ៍​ជា​សាធារណៈ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ .mirror