ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះវេស្ទើន ថ្ងៃនេះ ដើម្បីបានលេខ៤

ក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបបានយកឈ្នះក្រុមភូមិភាគ៧របស់វៀតណាម ៣-១ នៅពេលពួកគេចេញទៅប្រកួតមិត្តភាពអន្តរជាតិ តំណាងឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅប្រទេសវៀតណាម កាលពីសប្តាហ៍មុននោះ នឹងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ដើម្បីស្វាគមន៍ក្រុមវេស្ទើន នាល្ងាចម៉ោង៦ថ្ងៃអង្គារនេះ។

khmer16

បើទោះបីជា ព្រះខ័នរាជស្វាយរៀង លែងមានឱកាសក្នុងការដណ្តើមយកលេខ១ លេខ២ និងលេខ៣ នៃក្របខ័ណ្ឌកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៦នេះ ប៉ុន្តែការប្រឹងប្រែងស្វែងរកជ័យជម្នះលើក្រុមវេស្ទើន នាជំនួបលើកនេះ វានៅតែមានអត្ថន័យធំធេងចំពោះ ព្រះខ័នរាជស្វាយរៀង ហើយក៏ស្របតាមការចង់បានរបស់លោក សំ វ៉ាន់ដេត ផងដែរ។

ព្រះខ័នរាជស្វាយរៀង ពិតជាមិនចង់ឲ្យការប្រកួតបិទរដូវកាលរបស់ពួកគេ បានបញ្ចប់ទៅដោយការខកចិត្ត ក្រោមស្នាដៃក្រុមមានទម្រង់លេងធ្លាក់ចុះដូច វេស្ទើន នោះទេ ហើយពួកគេក៏មិនចង់ធ្វើឲ្យក្រុមអ្នកគាំទ្រមានអារម្មណ៍អស់សង្ឃឹមនោះដែរ ហើយអ្វីដែលសំខាន់ជាងនេះ គឺលទ្ធផលឈ្នះ ឬស្មើ នឹងជួយឲ្យ ព្រះខ័នរាជស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ៤ប្រចាំរដូវកាលនេះ ដោយការទម្លាក់ក្រុមភ្នំពេញក្រោន ដែលបានបញ្ចប់ការប្រកួតទៅហើយនោះ ឲ្យមកទទួលយកលេខ៥វិញ។

លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ធ្លាប់បានប្រាប់ថា លោកលែងខ្វល់ពីការប្រជែងយកចំណាត់ថ្នាក់ទៀតហើយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺក្រុមរបស់លោក ត្រូវធ្វើឲ្យបានល្អ ដើម្បីទទួលបានជ័យជម្នះនៅថ្ងៃបិទរដូវកាលនេះ។ បើតាមការតាំងចិត្តនេះ ព្រះខ័នរាជស្វាយរៀង អាចយកឈ្នះក្រុមវេស្ទើន បាន ខណៈការជួបគ្នាជើងទី១ ព្រះខ័នរាជស្វាយរៀង បានលត់ក្រុមវេស្ទើន ៣-១៕

តារាងចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦

Capture

The post ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះវេស្ទើន ថ្ងៃនេះ ដើម្បីបានលេខ៤ appeared first on CamboSport.