វិធីធ្វើ៖ បង្កង​អាំង ទឹកជ្រលក់​កន្ទួត

6 Videos


គ្រឿងផ្សំ
បង្កងទន្លេ ២០០ ក្រាម
ត្រាំមីសួ ៥០ ក្រាម ( រួចស្រុសឱ្យឆ្អិន )
ការ៉ុតហាន់ជាសរសៃ ៥០ ក្រាម
កន្ទួត ២០ ក្រាម
ស្ករត្នោត ៤ ស្លាបព្រាកាហ្វេ
ទឹកត្រី ៣ ស្លាបព្រាកាហ្វេ
ម្ទេសខ្មាំង ១០ គ្រាប់
ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ
ខ្ទឹមសបំពងសម្រាប់ប្រើច្របល់ជាមួយមីសួរ
សាលាដ ។

វិធីធ្វើ
១ – នាំយកបង្កងទន្លេទៅអាំងរហូតឆ្អិនទាំងសងខាង
២ – យកមីសួរមកច្របល់ជាមួយនឹងខ្ទឹមសបំពងត្រៀមទុក
៣ – បុកច្របល់កន្ទួតឱ្យបែកខ្ទេច ដាក់ម្ទេសខ្មាំង រួចបុកឱ្យបែកខ្ទេចដូចគ្នា ។ ដាក់ស្ករត្នោត ទឹកត្រី និង ក្រូចឆ្មារ ឱ្យមានរស់ជាតិជូរអែម និង ប្រៃបន្តិច ។
៤ – រៀបចំបង្កងដាក់ចាន បន្ថែមការ៉ុត សាឡាត់និងមីសួរ រួចយកមកបរិភោគជាមួយនឹងទឹកជ្រលក់កន្ទួតតែម្តង ៕