អាការៈ​ទាំងនេះ​គ្រប់គ្រាន់​បញ្ជាក់ថា អ្នក​ពិតជា​អន់​ខាង​រឿង​លើ​គ្រែ​

អាការៈ​ទាំងនេះ​គ្រប់គ្រាន់​បញ្ជាក់ថា អ្នក​ពិតជា​អន់​ខាង​រឿង​លើ​គ្រែ​

​រឿង​លើ​គ្រែ​ង​បាន​ក្លាយទៅជា​សកម្មភាព​ដ៏​សប្បាយចិត្ត​មួយ​សម្រាប់​មនុស្ស​ទាំង​ពី​រ​ភេទ​នៅ​ពេល​អ្នក​ទាំង​ពីរ​មាន​ភាពចុះ​សម្រង​នឹង​គ្នា​ហើយ​។ យ៉ាងណាមិញ មាន​រឿង​មួយ​តូច​ដែរ ដែល​អាច​ធ្វើឲ្យ​អ្នក​ទាំង​ពីរ​មិន​ត្រូវ​រ៉ូវ​គ្នា​បាន​នោះ​គឺជា​កំហុស​ដែល​ខាង​ប្រុស​សាង​ដោយ​មិនដឹង​ខ្លួន ឬ​អាច​និយាយបាន​ថា មិន​មាន​ភាព​ប៉ិនប្រសប់​ខាង​លើ​គ្រែ​តែម្តង ហើយ​រឿង​នេះ​ក៏​អាច​កើតឡើង​ចំពោះ​មនុស្ស​ស្រី​ផងដែរ​។ តើ​រឿង​នេះ​មាន​អ្វី​ខ្លះ​ទៅ​?

អាត្មានិយម​
ខាង​ប្រុស ឬ​ប្តី​គិតថា រឿង​លើ​គ្រែ​ង ឬ​រួម​ភេទ​គឺ​ធ្វើឡើង​សម្រាប់​តែ​ខាង​គាត់​តែមួយ​មុខ​ទេ​ក្នុង​ការទទួល​បាន​ការ​ឈាន​ដល់​ចំណុចកំពូល​។ គាត់​ច្រើន​តែ​មិន​ខ្វល់​ថា​អ្នក​ទទួលបាន​ចំណុច​កំពូល​ឬ​អត់​នោះ​ទេ គឺ​គ្រាន់តែ​គាត់​ដឹង​ថា ពេល​គាត់​ខ្លួនឯង​ដល់​ហើយ​គឺ​គេង​លក់​ហើយ​។

​មិន​អាច​រង​ចាំ​ដល់​ពេល​គាត់​ឈានដល់​ចំណុច​កំពូល​បាន​
ក្នុងពេល​រួមភេទ តើ​អ្នក​ធ្លាប់​ចាប់ផ្តើម​រាប់​លេខ​ក្នុង​ចិត្ត​រហូត​ដល់​សកម្មភាព​គ្រប់យ៉ាង​ចប់​ដែរ​ទេ​? បើសិន​ជា​អ្នក​ចេះ​តែ​គិតថា​មាន​ដែន​កំណត់​ខាង​ពេលវេលា​ណាមួយ​ក្នុង​ចិត្ត​រហូត​នោះ អ្នក​ចេះ​តែ​ចង់​ឲ្យ​គាត់​ឆាប់​ចេញ​ទឹកកាម ហើយ​អាន​ត្រឡប់​ទៅ​ងូតទឹក​ហើយ​។ រឿង​នេះ​សបញ្ជាក់​ថា អ្នក​ពិតជា​មិន​មាន​ភាព​ប៉ិនប្រសប់​ខាងលើ​គ្រែ​ឡើយ​។

ការ​រួមភេទ​គឺជា​រឿង​គ្មាន​ផា​សុកភាព និង​ឈឺចាប់​ខ្លាំង​
នៅ​ពេល​ខាង​ប្រុស​ស៊ូ​ក​បញ្ចូល​លិង្គ​ក្នុង​ទ្វារមាស អ្នក​អាច​នឹង​មាន​អារម្មណ៍​ឈឺចាប់ ឬ​មិន​ស្រួល​ក្នុង​ខ្លួន​ដោយសារតែ​គាត់​ធ្វើ​ដោយ​កម្រោល​ពេក ឬ​ដាក់​ទម្ងន់​មក​លើ​អ្នក​ខ្លាំងពេក​ក្នុងពេល​រួមភេទ​ដោយ​ប្រើ​ក្បាច់​បុរស​នៅ​ខាងលើ​ស្ត្រី​។ ហេតុដូច្នេះ​ហើយ​ទើប​បានជា​មាន​ស្ត្រី​ជាច្រើន​ព្យាយាម​ចៀសវាង​ការ​រួមភេទ​ជាមួយ​ដៃគូ​ដោយសារ​តែ​អារម្មណ៍​គ្មាន​ផាសុកភាព​មួយ​នេះឯង​។

ម្នាក់​គេង​លក់​បាត់​ក្នុងពេល​រួមភេទ​
មែន​ហើយ រឿង​នេះ​ពិតជា​កើតឡើង​អញ្ជឹង​មែន​! ការរួម​ភេទ​អាច​ធ្វើឲ្យ​មាន​ភាព​ធុញទ្រាន់ និង​ដដែលៗ​នៅពេល​មិន​មាន​ការ​បរ​បោស​អង្អែល​មុន​ពេល​រួម​ភេទ​បាន​គ្រប់គ្រាន់ ហើយ​វា​ក៏​អាច​ធ្វើឲ្យ​ដៃគូរ​ម្ខាង​អស់កម្លាំង​ខ្លាំង លែង​មាន​អារម្មណ៍ និង​គេង​លក់​បាន​ដែរ​។

មិន​មាន​ការប្រើ​មាត់​រួមភេទ​
ខាង​ប្រុស​គឺ​ជា​ដៃគូ​តែមួយគត់​ដែល​ចូលចិត្ត​ជំរុញ​ឲ្យ​ខាង​ស្រី​ប្រើ​មាត់​ដើម្បី​បម្រើ​សេចក្តីសុខ​ដល់​ខ្លួន និង​និយាយ​ច្រើន​អំពី​អ្វី​ដែល​គេ​ចូលចិត្ត​ចំពោះ​រឿង​នេះ ប៉ុន្តែ​ខាង​ប្រុស​នេះហើយ​ដែល​មិន​ងាយ​នឹង​ប្រើ​អណ្តាត​របស់ខ្លួន​ដើម្បី​បម្រើ​សេចក្តីសុខ​របស់​ខាង​ស្រី​ទៅវិញ​ទេ​។ និយាយ​រួម ការ​រួមភេទ​គឺជា​រឿង​មួយ​មាន​ភាព​ស្មើរ​គ្នា​ក្នុង​ការផ្តល់ឲ្យ ឬ​ចែករំលែក​នូវ​រឿង​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន​។ ដូច្នេះ​យក​ល្អ​គួរតែ​ខាង​ប្រុស​ផ្តល់​រឿងនេះ​ដល់​ខាង​ស្រី​ផង​។

​គាត់​មាន​ក្លិន​ខ្លួន​
គ្រប់​ពេល​ដែល​គាត់​ស្រាត់​ខោ តើ​អ្នក​អាច​ធំក្លិន​អ្វី​មិន​ល្អ​ដែរ​ទេ​? គ្មាន​អ្វី​ត្រូវ​និយាយ​ឡើយ ការ​រួមភេទ​ដោយ​ប្រើ​មាត់ និង​ការ​រួមភេទ​ធម្មតា​អាច​នឹង​មិន​ផ្តល់​ភាព​សប្បាយចិត្ត​បានឡើយ​បើសិន​ជា​ដៃគូ​មាន​ក្លិន​ខ្លួន​មិន​ល្អ​នោះ​។ ដូច្នេះ​ចូរ​និយាយ​រឿង​នេះ​ប្រាប់​គាត់​ផង​ថា​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។