នាយព្រែក ភ្ជាប់ពាក្យហើយ ជាមួួយគូស្នេហ៍ ដែលស្រលាញ់គ្នាអស់រាប់ឆ្នាំ!

ភ្នំពេញ៖ ពិធីករ លោក ខេង រតនៈ ហៅនាយព្រែក ដែលត្រូវគេដឹងថា ជាកូនប្រុសយាយយ៉យ កាលពីម្សិលមិញ បានភ្ជាប់ពាក្យជាមួយ គូដណ្តឹងវ័យក្មេងរបស់លោក ឈ្មោះ ជា ស្រីតី។

ចំពោះស្នេហារបស់នាយព្រែក និងគូដណ្តឹង ត្រូវបានគេដឹងថា បានស្រលាញ់គ្នា យូរឆ្នាំណាស់មកហើយ ទម្រាំបានរៀបចំពិធីភ្ជាប់ពាក្យនេះឡើង។ ហើយជាពិសេស នាយព្រែក ក៏តែងឆ្លៀតពេលវេលានៅក្បែរគូស្នេហ៍ជារឿយៗ ទោះបីរវល់ខ្លាំងនឹងការងារជាពិធីករក៏ដោយ។ 

ជាពិសេសទៀតនោះ គូដណ្តឹងរបស់លោក  បានបង្អួតចិញ្ចៀនភ្ជាប់ពាក្យដ៏ស្រស់ស្អាត នៅក្នុងហ្វេសប៊ុកផងដែរ ដោយបានសរសេរថា "បញ្ចាំចិត្ត"។ ហើយក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានសាកសួរពីតម្លៃ និងទំហំនៃគ្រាប់ពេជ្រថាប៉ុន្មានការ៉ាត់ តែរូបនាង មិនបានបញ្ជាក់ប្រាប់នោះទេ។

យ៉ាងណាមិញ សម្រាប់នាយព្រែក មិនទាន់បានបង្ហើបទេថា រូបលោក និងគូដណ្តឹង នឹងចូលរោងការជាមួយគ្នា នៅថ្ងៃណានោះ គ្រាន់តែពេលនេះ សុំភ្ជាប់ពាក្យកក់ទុកជាមុនសិន៕

ចុះចំណែកប្រិយមិត្ត មានអ្វីជូនពរ ដល់ពិធីករវ័យក្មេងរូបនេះដែរទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  នាយព្រែក បានទៅSurprise ខួបកំណើតសង្សារ ដល់ក្នុងបន្ទប់គេង។

ពិធីករ និងជាកូនប្រុស បណ្តូលចិត្តរបស់ យាយ យ៉យ គឺលោក ខេង រតនៈ ហៅនាយ ព្រែក បានទៅ Surprise ខួបកំណើតសង្សារ ដល់ក្នុងផ្ទះទាំងយប់ ដែលជាដើមហេតុធ្វើឲ្យ លោកមានអារម្មណ៍រំភើប ព្រោះតែឪពុកម្តាយក្មេក របស់គូស្នេហ៍ អនុញ្ញាតឲ្យ លោកទៅ Surprise ខួបកំណើតសង្សារ ដល់ក្នុងបន្ទប់គេង ។

តាមរយៈសាររបស់ នាយ ព្រែក បានសរសេរបង្ហោះថា « រីករាយថ្ងៃកំណើតអូន សម្លាញ់ចិត្តបងថ្ងៃនេះ អូនតែងប្រាប់បងថា ជាថ្ងៃដែលអូនរង់ចាំ ព្រោះជាថ្ងៃល្អ ១៦ ០៦ ២០១៦ បងក៏រង់ចាំថ្ងៃនេះដែរ។

ក្នុងចិត្តសប្បាយផង និងបារម្មណ៏ផង ខ្លាចមិនធ្វើអោយអូន សប្បាយចិត្តខ្លាំង ប៉ុន្តែបងក៏សប្បាយចិត្ត ពេលអូននិយាយថា អោយតែបាន នៅក្បែរបងអូន សប្បាយចិត្តហើយ មិនត្រូវការអ្វីធំដុំទ្បើយ។ រាល់ពេលបងនៅក្បែរអូន បងសែនសប្បាយចិត្ត ព្រោះអូនជានារីដល់ស្អាត ស្អាតរហូតបង មើលមិនឃើញថា ពិភពលោកនេះ មានស្រីស្អាតទៀតទ្បើយ ព្រោះអូនជាទេពធីតា ដែលស្ថិតក្នុងចិត្តបងតែម្នាក់គត់ »។

នាយព្រែកបានបង្ហាញ ពីទំហំចិត្តចង់រៀបការ ជាមួយគូស្នេហ៍ របស់លោកទៀតថា «រយៈពេលជិតមួយឆ្នាំ ដែលបងបានរស់នៅ ជាមួយអូន បងតែងសង្ឃឹមថា ពួកយើងនឹងបានរៀបការ ថ្ងៃណាមួយជាមិនខាន។ អូនចូលចិត្តសប្បាយ មិនសូវខ្វល់ច្រើន ដូច្នេះបងតែងតែចូលចិត្ត ឃើញអូនសើច ញញឹម បងក៏សប្បាយចិត្តដែរ។

បងសូមជូនពរអូន សម្លាញ់អោយមានសម្រស់ កាន់តែស្អាត រាងបន្តកាន់តែស្រលូន ក្មេងជាងវ័យ ស្រលាញ់បងកាន់តែខ្លាំង និងគ្រួសារអូនផងដែរ ។ម៉ោង១២:០១នាទី អរគុណដល់គ្រួសារអូន ដែលអនុញ្ញាត អោយបងទៅ Surprise ដល់ផ្ទះកណ្តាលយប់ចឹងម៉ង»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload