អ៉ឹម ជីវ៉ា ត្រូវ​​បង​ប្អូន​លោក​ឧក​ញ៉ា​​ល្បី​ម្នាក់ គំរាម​​បាញ់​​សម្លាប់ មុខ​​​ក្លឹប​៥៥ ​ដោយ​​គ្រាន់​​តែ​​សំ​ឡឹង​​​មុខ

(ភ្នំពេញ)៖ តារាសម្តែងប្រុស និងជាពិធីកររូបសង្ហា ចូលចិត្តជួយអ្នកសិល្បៈចាស់ជរា បាត់បង់សមត្ថភាពលោក អ៉ឹម ជីវ៉ា នាយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ ត្រូវបានបុរម្នាក់ដែលត្រូវគេស្គាល់ថា ជាប់ខ្សែស្រឡាយលោកឧកញ៉ាម្នាក់ បានធ្វើការគំរាមបាញ់សម្លាប់ នៅក្នុងក្លឹបកំសាន្តមួយកន្លែង កណ្តាលក្រុងភ្នំពេញ បន្ទាប់ពីមានការប៉ះពាក្យសម្ដីគ្នា រហូតមានកំហឹងគំគួន ស្ទើរតែទប់លែងបាន។

លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីកន្លះម៉ោងមុននេះថា «សូមជំរាបជូនសារព័ត៌មាន គ្រប់ស្ថាប័ន ទាំងទូរទស្សន៍ កាសែត និងវេបសាយទាំងអស់ ទាក់ទងទៅនឹងបុគ្គលអ្នកមាន ខ្សែឧកញ៉ាល្បីមួយរូប បានប្រមាថដល់អាយុជីវិតខ្ញុំ ប៉ុនប៉ងគំរាមសម្លាប់ខ្ញុំ កាលពីរាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងមុខក្លឹប៥៥!»។

តារាសម្តែងលោក អ៉ឹម ជីវ៉ា បានបញ្ជាក់ប្រាប់ពីដំណើររឿងថា« មូលេហេតុដែលកើតឡើង ដោយសារតែខ្សែឧកញ៉ាម្នាក់នេះ ផឹកស៊ីដើជេគេឯង គេមើលមុខមិនបាន ដោយគាត់អាងខ្លួនឯង ជាអ្នកមានខ្សែឧកញ៉ា និងអាងមានលុយ ពេលនេះខ្ញុំសូមផ្អាកសិនហើយ ខ្ញុំបាទនិងជំរាបជូនពេលក្រោយ!»។

តារាសម្តែង និងជាពិធីករប្រុស លោក អ៉ឹម ជីវ៉ា បានបន្ថែមថា «ខ្ញុំបាទក៏បានធ្វើសេចក្តីជូនដំណឹង ដល់ស្ថាប័ន និង ក្រសួងពាក់ព័ន្ធ ក៏ដូចជាអង្គការក្រៅ និងក្នុងរដ្ឋាភិបាលមួយចំនួនរួចហើយដែរ នូវបញ្ហាមួយនេះ ។ សង្ឃឹមថា បងៗនិងប្អូនៗសារព័ត៌មាន និងយោគយល់!»។

គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីសុំការបញ្ជាក់បន្ថែម ជុំវិញបញ្ហានេះដែរ ប៉ុន្តែលេខទូរស័ព្ទដែលលោកធ្លាប់ប្រើ ត្រូវបានបិទ៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អឹម ជីវ៉ា បានស្រក់ទឹកភ្នែក ពេលឃើញរូបថតកាលពី ១៥ឆ្នាំមុន ព្រោះតែការប្រមាថមើលងាយ។

តារាសម្តែង និងជាពិធីកររូបសង្ហា តែងលេចមុខក្នុងសកម្មភាពមនុស្សធម៌ ជួយសិល្បករ-សិល្បការិនីចាស់ៗ បាត់បង់សមត្ថភាព លោក អឹម ជីវ៉ា កាលពីមុននេះបន្តិច បានបង្ហោះរូបថតជាច្រើន ដើម្បីរំឭកពីប្រវត្តិ និងអនុស្សាវរីយ៍របស់ខ្លួន ធ្លាប់ឆ្លងកាត់រាល់ព្យុះភ្លៀង ស្ទើររាប់មិនអស់ ទម្រាំជីវិតឆ្លងផុត មកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នា នៃការបង្ហោះរូបថតជាច្រើនសន្លឹក គោលបំណងរំឭកអនុស្សាវរីយ៍ ពីសំណាក់តារាសម្តែង លោក អឹម ជីវ៉ា នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណៈនេះ លោកក៏បានសរសេរភ្ជាប់ជាមួយពាក្យថា «បើឃើញហើយកុំសើចណា សូមរំឭករូបថត អនុស្សាវរីយ៍កាលពី១៥ឆ្នាំ មុនពេលចូលសិល្បៈដំបូង ពេលមើលរូបទាំងនេះម្តងៗ មិនដឹងទឹកភ្នែកហូរ មកពីណា វាពិតជានឿយហត់ពេកហើយ សំរាប់ខ្ញុំ!»។

លោក អឹម ជីវ៉ា ក៏បានបញ្ជាកដែរថា «លំបាកវេទនា ជូរចត់ ជីវិតក្រីក្រ ជីវិតជាក្មេងកំព្រា ការជេប្រមាថមើលងាយមើលថោក រឿងរ៉ាវគ្រប់បែបយ៉ាង ដែលកើតមានមកលើរូបខ្ញុំ តែខ្ញុំមិនដែលចុះចាញ់ ការតស៊ូអត់ធ្មត់ឡើយ ហើយតែងតែគិតលួងចិត្តខ្លួនឯងថា វាមិនអីទេ បើមានដង្ហើមកុំអស់សង្ឃឹម .»។

ចង់ដឹងថា តើរវាងរូបថត នៃការចូលសិល្បៈដំបូង របស់លោក អ៉ឹម ជីវ៉ា និងជីវភាពរស់នៅបច្ចុប្បន្ន របស់លោកមានភាពខុសគ្នាកម្រិតណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload