កម្មករសំណង់​ពី​នាក់​ជិះ​ម៉ូតូឌុប​គ្នា​បើក​វ៉ា​រថយន្ត​ដឹក​ដី​ដែល​កំពុងបើក​ក្នុង​ល្បឿន​លឿន​ដូចគ្នា មិន​ផុត​ក៏ត្រូវ​រថយន្ត កៀរ​ដួល​កិន​អូស​បាក់ជើង​ខ្ទេច​ម្នាក់ និង​រយះ​ក្បាល​ម្នាក់​របួសធ្ងន់​

ខេត្តកណ្ដាល៖ បុរសកម្មករសំណង់ពីនាក់ជិះម៉ូតូឌុបគ្នាបើកក្នុងល្បឿនលឿនឡើកវ៉ាជែងនឹងរថយន្តបែនដឹកដីដែលកំពុងបើកក្នុងល្បឿនលឿនដូចគ្នាលុះវ៉ាមិនផុតក៏ត្រូវរថយន្តកៀរដួលកិនអូសមួយខ្យល់បណ្តាលឲ្យម្នាក់បាក់ជើងស្តាំ និងម្នាក់ទៀតបែកក្បាលរបួសធ្ងន់ទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦ និង១០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ២២-២៣ ផ្លូវជាតិលេខ៤ ចំណុចមុខភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

KA-06-09-2016-08

#សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះឈ្មោះ ប៉ិន សារឿន ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ជាអ្នកបើកបរ) របួសបាក់ជើងស្ដាំ បានឌុបមិត្តភក្តិម្នាក់ទៀត មិនស្គាល់ឈ្មោះ មុខរបរ កម្មករសំណង់ជាមួយគ្នា របួសក្បាល។ អ្នកទាំងពីរជិះម៉ូតូមួយ០១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CT-4708 (ម៉ូតូគ្នានកញ្ចក់ គ្មានមួកសុវត្ថិភាព) បើកពីទិសខាងកើតទៅលិច ភ្នំពេញទៅព្រះសីហនុ។ លុះដល់ចំណុចខាងលើបានវ៉ា រថយន្ត១គ្រឿងម៉ាក FUZU ប្រភេទឡានបែន ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3A. 3345 បើកបរដោយឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន (ឃាត់ខ្លួន) មានទីលំនៅភូមិ អង្គរងៀង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យរថយន្តបុកកិន អូស មកទិសខាងលិច ។

KA-06-09-2016-01

#សមត្ថកិច្ចបានបានសន្និដ្ឋានថា៖ ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូ ខ្វះការប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ក្នុងទីប្រជុំជន ។ ចំពោះរថយន្តបើកបរក្នុងល្បឿនលឿន ក្នុងទីប្រជុំជន។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានធ្វើការវាស់វែង និងយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមបន្តចាត់ការតាមនីតិវិធី ៕

KA-06-09-2016-04
KA-06-09-2016-06
KA-06-09-2016-05