ត្រូវរ៉ូវគ្នាទៅឡើងឋានសួគ៌រួច ខាងស្រីស្រែកថារំលោភ

6 Videos


កាលពីវេលាម៉ោង៧យប់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៦ មាននារីម្នាក់រត់ចេញពីបន្ទប់ផ្ទះសំណាក់លឹម គីម168 ស្ថិតនៅលើផ្លូវលេខ ៥៩៨ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ មាន នារីម្នាក់បន្ទាប់ពីនាងរត់ចេញពីបន្ទប់ស្រែកផ្អើល គេឯងថា មានបុរសម្នាក់បានចាប់នាងរំលោភ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការចាប់ឃាត់ខ្លួនបុរសរូបនោះដើម្បីសួរនាំ ។

ត្រូវរ៉ូវគ្នាទៅឡើងឋានសួគ៌រួច ខាងស្រីស្រែកថារំលោភ

បន្ទាប់ពីរងការចោទប្រកាន់ពីនារីម្នាក់នោះថា បានចាប់រំលោភនាងនៅក្នុងផ្ទះសំណាក់យីហោលឹម គីម168 ។ បុរសដែលទទួលរងការចោទប្រកាន់ពីនារីខាងលើនេះឈ្មោះឡុញ ឡាង ហៅឆើត អាយុ ៤៤ ឆ្នាំ ជាកម្មករផលិតចំណីសត្វ រីឯនារីរងគ្រោះអាយុ ២០ ឆ្នាំ ជាកម្មករដូចគ្នា ។

បុរសឈ្មោះ ឡុញ ឡាង បាននិយាយថា កន្លងមកនាងរងគ្រោះ តែងតែមកខ្ចីលុយចាយពីខ្លួន ជាញឹកញាប់ ។ លុះដល់ថ្ងៃកើតហេតុ ក៏ត្រូវរ៉ូវគ្នា ដោយនាងមកខ្ចីលុយម្តងទៀត ហើយគេទាំងពីរនាក់ ក៏បានចេញទៅដើរលេង និងផឹកស៊ីជាមួយគ្នា ហើយថែមទាំងបានប្រើគ្រឿងញៀនជាមួយគ្នាទៀតផង ។

ត្រូវរ៉ូវគ្នាទៅឡើងឋានសួគ៌រួច ខាងស្រីស្រែកថារំលោភ

បន្ទាប់មកពួកគេទាំងពីរនាក់ ក៏បន្តចូលទៅដេកក្នុងផ្ទះសំណាក់ខាងលើរួមរ័កគ្នា យ៉ាងមានសេចក្ដីសុខ ក្រោយមកទើបមានរឿងដូច្នេះទៅវិញ ៕

សុថាត់