ករុណា ពេជ្រ មានសំណាងជាងគេ

6 Videos


ក្នុងចំណោមតារា៥ដួង ដែលបានចូលទូតអាមេរិកសំភាសន៍ កាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ ២០១៦ គឺមានតែលោក ករុណា ពេជ្រ តែម្នាក់ប៉ុណ្ណោះ ដែលមានសំណាងត្រូវបានស្ថានទូតផ្តល់ទិដ្ឋាការក្នុងការចេញទៅសម្តែងនៅអាមេរិក ។

ករុណា ពេជ្រ មានសំណាងជាងគេ

លោក ករុណា ពេជ្រ បានឲ្យដឹងថា ការសំភាសន៍លើកនេះ ពិតជាតឹងខ្លាំងណាស់ ខុសប្លែកពីលើកមុនៗ មុនដំបូងលោកគិតថា ប្រហែលជាគ្មានសង្ឃឹមថា នឹងបានទិដ្ឋាការដើម្បីចេញទៅសម្តែងនៅអាមេរិកនោះទេ លទ្ធផលចុងក្រោយ ពិតជាធ្វើឲ្យលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលស្ថានទូតព្រមផ្តល់ទិដ្ឋាការដល់រូបលោក ។

ករុណា ពេជ្រ មានសំណាងជាងគេ

លោក ករុណា ពេជ្រ ធ្លាប់ចេញទៅសម្តែនៅសហរដ្ឋអាមេរិកម្តងរួចមកហើយ កាលពីឆ្នាំ ២០១២ ប៉ុន្តែកាលណោះលោកចេញទៅសម្តែងបានត្រឹមតែ៥សប្តាហ៍ប៉ុណ្ណោះ។ ដោយឡែកនៅក្នុងឆ្នាំ ២០១៦ នេះ លោកត្រូវចេញទៅសម្តែងនៅទីនោះរហូតដល់ទៅ២ខែ និងឈានចូល៣ខែប្រសិនបើមានការគាំទ្រច្រើន ។

ករុណា ពេជ្រ មានសំណាងជាងគេ

ជាមួយនឹងការត្រៀមខ្លួនចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនេះ លោក ករុណា ពេជ្រ កំពុងញាប់ដៃញាប់ជើងដើម្បីថតបទចម្រៀង ក៏ដូចជា MV មួយឲ្យចប់សព្វគ្រប់មុនពេលចេញទៅ ។ បើតាមគម្រោង ករុណា ពេជ្រ នឹងចេញទៅសហរដ្ឋអាមេរិកនៅអំឡុងសប្តាហ៍ក្រោយ បើយូរបំផុតគឺប្រហែលជាថ្ងៃទី១០ឬ ថ្ងៃ១៥ខែកញ្ញាខាងមុខនេះ ។

ករុណា ពេជ្រ មានសំណាងជាងគេ

ចំពោះ ករុណា ពេជ្រ ពុំមានអ្វីដែលត្រៀមរៀបចំនោះទេ ពីព្រោះលោកគឺជាតារាចម្រៀងមួយរូបដែលមានឈ្មោះល្បីល្បាញនិងពូកែច្រៀង មិនថា បទចម្រៀងសម័យថ្មីឬបទចម្រៀងពីដើមនោះទេ គឺលោកច្រៀងបានទាំងអស់ ៕

អាលីណា