អាន​ វិសាល ហក់​ចូល I Am a Singer Cambodia ទាំង​ក្តី​សង្ឃឹម

តារា​ចម្រៀង​ អាន វិសាល បាន​បង្ហាញ​មុខ​​ក្នុង​កម្មវិធី I Am a Singer Cambodia របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស​សប្ដាហ៍​ទី​៧ ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ដោយ​លោក​ប្រាប់​ថាមាន​ក្តី​សង្ឃឹម និង​ជឿ​ជាក់​ថា​ បងប្អូន​អាច​នឹង​ជួយ​បោះ​ឆ្នោត​គាំ​ទ្រ​​ច្រើន​​។

 

អាន​ វិសាល ហក់​ចូល I Am a Singer Cambodia ទាំង​ក្តី​សង្ឃឹម

 

កន្លង​មក​ បេក្ខជន​ដែល​កម្មវិធី​បញ្ចូល​ថែម​ក្នុង​កម្មវីធី​ខាង​លើ​​ដំបូង​គេ​គឺ​ ផន ស្រីខួច បន្ទាប់​មក​ យក់ ដួង​តារា និង​សប្ដាហ៍​ក្រោយ​នេះ​​​បេក្ខជន​ចូល​បន្ទាប់​គឺ​​ អាន វិសាល អម​ជាមួយ​បទ “ទឹក​ភ្នែក​ខ្ទើយ” ចូល​រួម​ប្រកួត​ផង​ដែរ បន្ទាប់​ពី​បេក្ខជន​ផ្សេង​ទៀត​មាន ហ្សូណូ ឈិត សុវណ្ណ​បញ្ញា ជា​ដើម​បាន​ចាក​ចេញ​ពី​កម្មវិធី។

 

​យ៉ាងណាមិញ អាន វិសាល ថ្លែង​មក​កាន់​ Sabay ទៀត​ថា​ ដំបូង​ឡើយ​លោក​មិន​ប្រាកដ​ក្នុង​ចិត្ត​នឹង​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ​ទេ ប៉ុន្តែ​ដោយសារ​ចង់​ដឹង​ពី​សមត្ថភាព​ និង​ចង់​ឲ្យ​ប្លែក​សម្រាប់​ទស្សនិកជន​ទើប​ លោក​សម្រេច​ចិត្ត​ចូល​ប្រកួត​ជា​មួយ​បេក្ខជន​ដទៃ​ទៀត​រួមមាន​ ដួង វីរៈសិទ្ធ សួស វីហ្សា ផន ស្រីខួច នៅ ស៊ីនឿន យក់ ដួងតារា វី ឌីណែត។

 

មក​ស្តាប់​ចំណាប់​អារម្មណ៍​​របស់​ អាន វិសាល ខាង​ក្រោម៖

 

 

ជាមួយ​គ្នា​នេះ អាន វិសាល ថា ​មិន​ហ៊ាន​សង្ឃឹម​ច្រើន​ឡើយ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​ទស្សនិកជន៕

 

អត្ថបទ៖ ថា ម៉ាលីដា​