កៅ ពន្លឺ និង វ៉ាន់ ចេស្ដា ចេញ​បទ​ថ្មី​រួម​គ្នា

សមាជិក​ក្រុម​ “ក្មេង​ខ្មែរ” កៅ ពន្លឺ និង​ អតីត​បេក្ខជន Cambodia’s Got Talented រដូវ​កាល​ទី​១ វ៉ាន់​ ចេស្ដា បាន​សហការ​គ្នា​​ធ្វើ​បទ​ថ្មី​មួយ​មាន​ចំណង​ជើង​ថា “Loser” ឬ “អ្នក​ចាញ់”។

 

កៅ ពន្លឺ និង វ៉ាន់ ចេស្ដា ចេញ​បទ​ថ្មី​រួម​គ្នា

ដោយ​បទ​ចម្រៀង​ថ្មី​មួយ​នេះ ​ទើប​តែ​ចេញ​នៅ​លើ ឆានែល​ យូធូប ផ្ទាល់​ខ្លួន​របស់ ចេស្ដា​ ថ្មីៗ​នេះ​ប៉ុណ្ណោះ។ នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ​ ដែល​ម្ចាស់​បទ “សៀវភៅ​កំណត់​ហេតុ​ស្នេហ៍​” ​និង ម្ចាស់​បទ “វិញ្ញាណ​ស្នេហ៍”​ បាន​សហការ​គ្នា​ កាល​ពី​លើក​ទី​១​នោះ​ពួក​គេ​ទាំង​២​បាន​ចាប់​ដៃ​គ្នា​ដោយ​យក​បទ “លោក​ប៉ា ft ជីវិត​ក្មេង​កំព្រា​” ម្ដង​រួច​មក​ហើយ។

 

សម្រាប់​បទ “Loser” ឬ “អ្នក​ចាញ់” គឺ​ច្រៀង​រៀប​រាប់​អំពី​ជីវិត​តស៊ូ​ទោះ​បី​លំបាក​យ៉ាង​ណា​ក៏​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន៕

ទៅ​ស្ដាប់​បទ “Loser” ឬ “អ្នក​ចាញ់” ទាំង​អស់​គ្នា៖

អត្ថបទ៖ SAMEDY​​​