អេស្ប៉ាញ លុតលិចតិនស្តាញ ៨-០ ខណៈវេលស៍ ឈ្នះដោយងាយ(មានវិដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានចាប់ផ្តើមយុគសម័យកាលថ្មីក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Julien Lopetegui បានយ៉ាងល្អឥតខ្ចោះ ខណៈដែលខ្សែប្រយុទ្ធ Gareth Bale បានជួយក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ ដែលបានបង្កើតភាពអស្ចារ្យក្នុង Euro ឆ្នាំ២០១៦ ហើយក្រុមកូសូវ៉ូ បានទទួលបានពិន្ទុជាប្រវត្តិសាស្ត្រមួយក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃចន្ទ។

Spain16

លោក Lopetegui បានជួបភាពរីករាយក្នុងការប្រកួតជាផ្លូវការជាលើកទីមួយរបស់លោក ខណៈដែល Diego Costa, David Silva និង Alvaro Morata សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ក្នុងពេលក្រុមរបស់ពួកគេបានបំបាក់ក្រុមជម្រើសជាតិលិចតិនស្តាញយ៉ាងចាស់ដៃក្នុងលទ្ធផ ៨-០ ក្នុងទីក្រុង Leon។

នៅឯទីក្រុង Cardiff ឯនោះវិញ ខ្សែប្រយុទ្ធ Bale របស់ក្លិប Real Madrid បានចាប់ដៃគូគ្នាយ៉ាងល្អរួមជាមួយនឹងកីឡាករ Sam Vokes ដើម្បីរកគ្រាប់បាល់បើកឆាកនៅនាទី ទី៣៨ ហើយបន្ទាប់មក រូបគេបានរកគ្រាប់បាល់បញ្ចូលទីជាអន្តរជាតិជាលើកទី២៣ និងលើកទី២៤របស់គេ ក្នុងពេលវេលស៍ បានផ្តួលក្រុមជម្រើសជាតិម៉ុលដាវី យ៉ាងងាយក្នុងលទ្ធផល ៤-០។

ខ្សែបម្រើ Joe Allen ក៏បានរកគ្រាប់បាល់បញ្ចូលទីជាលើកទីមួយរបស់គេផងដែរ។ ស្របពេលជាមួយគ្នានេះ គ្រាប់បាល់អន្តរជាតិជាលើកទី១របស់ Daryl Murphy បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី នៅទីក្រុង Belgrade ហើយក្រុមជម្រើសជាតិអ៊ីតាលី បានផ្តួលក្រុមជម្រើសជាតិអ៊ីស្រាអែល ៣-១ ក្នុងទីក្រុង Haifa។

លោក Lopetegui គ្រូបង្វឹកអេស្ប៉ាញ បានឲ្យដឹងថា៖ «យើងទទួលបានរង្វាន់ក្នុងតង់ទី២សម្រាប់អ្វីដែលយើងបានធ្វើយ៉ាងត្រឹមត្រូវក្នុងតង់ទី២។ ខ្ញុំពិតជារីករាយណាស់ ហើយវាជាការទទួលបានបីពិន្ទុជាលើកទី១ និងជាការចាប់ផ្តើមបានយ៉ាងល្អ»៕

សូមទស្សនាវិដេអូ Spain vs Liechtenstein

សូមទស្សនាវិដេអូ Wales vs Moldova

សូមទស្សនាវិដេអូ Italy vs Israel

ប្រភពព័ត៌មាន៖ Channel News Asia

The post អេស្ប៉ាញ លុតលិចតិនស្តាញ ៨-០ ខណៈវេលស៍ ឈ្នះដោយងាយ(មានវិដេអូ) appeared first on CamboSport.