ចិន សម្លឹងរកការស្រោចស្រង់ ពេលជើងខ្លាំងអ៊ីរ៉ង់ ក្នុងជម្រុះ World Cup ថ្ងៃនេះ(មានវិដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិចិន សង្ឃឹមថា អាចបង្ហាញពីទម្រង់លេងដ៏ល្អរបស់ខ្លួនដែលបានធ្វើឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជួបការភិតភ័យកាលពីសប្តាហ៍មុន ខណៈដែលពួកគេត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងការប្រកួតជម្រុះ World Cup ដ៏សំខាន់មួយផ្សេងទៀតនៅថ្ងៃអង្គារនេះ។

china16

ក្រុមជម្រើសជាតិចិន បានធ្វើការវាយបកពីការដេញតាមពីក្រោយ ៣-០ ដើម្បីទទួលបានលទ្ធផល ៣-២ ខណៈដែលនៅសល់រយៈពេល១៤នាទីទៀតក្នុងទីក្រុងសេអ៊ូល ដើម្បីធ្វើឲ្យមានការប្រកួតដ៏ស្វិតស្វាញមួយជាមួយនឹងកូរ៉េខាងត្បូង ដែលហាក់ដូចជាទទួលបានជ័យជម្នះដ៏ងាយស្រួលទៅហើយនោះ។

ស្របពេលក្រុមជម្រើសជាតិចិន បានចាប់ផ្តើមជុំជម្រុះចុងក្រោយរបស់គេប្រចាំតំបន់អាស៊ី ដោយការបរាជ័យនោះ ពួកគេបានជួបនូវការជឿជាក់ពីការបង្ហាញពីទម្រង់លេងរបស់ខ្លួន នៅមុនពេលការប្រកួតជាមួយនឹងក្រុមជើងខ្លាំងអ៊ីរ៉ង់ នៅលើទឹកដីខ្លួនឯងនៅល្ងាចថ្ងៃអង្គារនេះ ក្នុងទីក្រុង Shenyang។

បើយោងទៅតាមកាសែត Global Times ខ្សែបម្រើ Huang Bowen របស់ក្លិប Guangzhou Evergrande បាននិយាយថា៖ «ខ្ញុំគិតថា យើងមិនមានសម្ពាធច្រើនឡើយ។ ខ្ញុំគ្រាន់តែសង្ឃឹមថា យើងអាចលេងតាមរបៀបដែលយើងបានធ្វើក្នុងរយៈពេល១៥នាទីចុងក្រោយនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិកូរ៉េខាងត្បូង»។

ចិនកំពុងតែប្រមាញ់រកបានឈ្នះកៅអីធ្វើការបង្ហាញខ្លួនជាលើកទី២ក្នុងយុទ្ធនាការ World Cup ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្នុងការប្រកួតពូល A ដែលក៏មានក្រុមម្ចាស់ផ្ទះឆ្នាំ២០២២ កាតា អ៊ូសបេគីស្ថាន និងស៊ីរី ផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានបើកការប្រកួតជម្រុះ World Cup របស់ពួកគេជាមួយនឹងជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិកាតា កាលពីសប្តាហ៍មុន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦:៣៥ល្ងាច (ម៉ោងនៅកម្ពុជា)៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

03.09.10 China 0-2 Iran

01.06.09 China 1-0 Iran

09.01.09 Iran 3-1 China

ប្រភពព័ត៌មាន៖ sports.yahoo.com

The post ចិន សម្លឹងរកការស្រោចស្រង់ ពេលជើងខ្លាំងអ៊ីរ៉ង់ ក្នុងជម្រុះ World Cup ថ្ងៃនេះ(មានវិដេអូ) appeared first on CamboSport.

  • ចិន សម្លឹងរកការស្រោចស្រង់ ពេលជើងខ្លាំងអ៊ីរ៉ង់ ក្នុងជម្រុះ World Cup ថ្ងៃនេះ(មានវិដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:កីឡា