​ជម្រើស​ពណ៌​​ថ្មី​​ពីរ​​បន្ថែម​លើ iPhone 7 ​ស្អាត​ម្យ៉ាង​ម្នាក់

ថ្មីៗ​នេះ​អ្នក​វិភាគ​ល្បី​ឈ្មោះ​ប្រចាំ​ក្រុមហ៊ុន​ KGI Securities លោក​ Ming-Chi Kuo បាន​ពណ៌នា​ពី​ជម្រើស​ពណ៌​ថ្មី​ចំនួន​ពីរ​ដែល​ Apple នឹង​បន្ថែម​ទៅ​លើ iPhone ជំនាន់​ថ្មី ដោយ​មួយ​ឈ្មោះ​ “Dark Black” និង “Piano Black”។

 

ផ្អែក​តាម​ការ​ពណ៌នា​នេះ​វិបសាយ​ AppleArab.com បង្កើត​បាន​ជា​រូបរាង​គំរូ​ដ៏​ស្រស់​ស្អាត​របស់ iPhone 7 Plus ជា​មួយ​ជម្រើស​ពណ៌​ថ្មី​ទាំង​ពីរ។ ​ខាង​ក្រោម​​នេះ​ជា​រូបភាព​គំរូ​នៃ​​ iPhone 7 Plus ពណ៌​ខ្មៅ​ងងឹត (Dark Black) និង ខ្មៅ​រលោង (Piano Black) ដែល​មាន​ភាព​ស្រស់​ស្អាត​ម្យ៉ាង​ម្នាក់។

 

​ជម្រើស​ពណ៌​​ថ្មី​​ពីរ​​បន្ថែម​លើ iPhone 7 ​ស្អាត​ម្យ៉ាង​ម្នាក់

 

​ជម្រើស​ពណ៌​​ថ្មី​​ពីរ​​បន្ថែម​លើ iPhone 7 ​ស្អាត​ម្យ៉ាង​ម្នាក់

 

​ជម្រើស​ពណ៌​​ថ្មី​​ពីរ​​បន្ថែម​លើ iPhone 7 ​ស្អាត​ម្យ៉ាង​ម្នាក់

 

​ជម្រើស​ពណ៌​​ថ្មី​​ពីរ​​បន្ថែម​លើ iPhone 7 ​ស្អាត​ម្យ៉ាង​ម្នាក់

 

នៅ​សល់​តែ​ជាង​ ១ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​របស់​ Apple គឺ​ iPhone 7 និង iPhone 7 Plus នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ហើយ៕

 

ចុច​អាន៖ ព័ត៌មាន​ចុង​ក្រោយ​បង្អស់​ពី iPhone 7 ​​ប្រកាស​ថ្ងៃ​ពុធ​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ idownloadblog​​​​​