អេស្ប៉ាញ លុត គូប្រកួត ៨-០ យ៉ាងចាស់ដៃ យប់មិញ ខណៈ អីុតាលី និងវេលស៍ ឈ្នះដូចគ្នា ក្នុងការប្រកួតវគ្គជម្រុះ World Cup ២០១៨ (មានវីដេអូ)

បរទេស៖ កាលពីយប់មិញនេះ ក្នុងព្រឹត្តការណ៍បាល់ទាត់នៃវគ្គជម្រុះ World Cup ឆ្នាំ២០១៨ មានការប្រកួតជាច្រើនគូ បានចាប់ផ្តើមធ្វើការប្រកួតដំបូងរបស់ខ្លួន ក្នុងដែរនោះ មាន ៣គូពិសេសសំខាន់ៗដែលគួរឲ្យចាប់អារម្មណ៍។

ក្នុងនោះ អេស្ប៉ាញ ជាក្រុមម្ចាស់ផ្ទះ ដែលស្ថិតក្នុង ពូលG បានយកឈ្នះ ក្រុមជម្រើសជាតិ លិចទេនស្តែន ក្នុងលទ្ធផលយ៉ាងចាស់ដៃ គឺ ៨-០ ខណៈអីុតាលី ឈ្នះ ក្រុមជម្រើសជាតិអីុស្រាអែល ៣-១ ក្នុងការប្រកូតបើកឆាក។ ចំនែកឯគូពិសេសមួយគូទៀតក្នុង ពូលD ក្រុមជម្រើសជាតិវេលស៍ ឈ្នះ ក្រុមជម្រើសជាតិ មុលដូវ៉ា ក្នុងលទ្ធផល ៤-០ ។  

ទាក់ទងនឹងការប្រកួតក្នុង ពូលG នេះដែរ ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលជាក្រុមម្ចាស់ផ្ទះ បានស្វាគមន៍ក្រុមភ្ញៀវ ជម្រើសជាតិ លិចទេនស្តែន ដោយបានយកឈ្នះក្នុងលទ្ធផល ៨-០ ខណៈ ក្រុមជម្រើសជាតិ លិចទេនស្តែន គ្មានឱកាសស៊ុតសូម្បីតែមួយជើង ។ គួរបញ្ជាក់ផងដែរ ក្នុងតង់ទី១ អេស្ប៉ាញ នាំមុខ ត្រឹមលទ្ធផល ១-០ តែប៉ុណ្ណោះ ដោយខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Diego Costa ប៉ុន្តែឈានចូលដល់តង់ទី២ លទ្ធផលបានប្រែប្រួលទាំងស្រុង ស្ទើរមិនគួរឲ្យជឿ ដែលក្រុមជម្រើសជាតិអេស្ប៉ាញ ជាក្រុមម្ចាស់ផ្ទះ បានស៊ុតថែម ៧គ្រាប់ទៀត ធ្វើឲ្យក្រុមភ្ញៀវចាញ់យ៉ាងស្ពឹកមុខ។

៧គ្រាប់ របស់អេស្ប៉ាញ ក្នុងតង់ទី២នេះ ធ្វើឡើងដោយកីឡាករ David Silva ២គ្រាប់ Alvaro Morata ២គ្រាប់ Sergio Roberto ១គ្រាប់ Vitolo ១គ្រាប់ និង Diego Costa បន្ថែមបានមួយគ្រាប់ទៀត។ ដូច្នេះលទ្ធផល ៨-០ នេះធ្វើឲ្យ អេស្ប៉ាញ ឡើងឈរលើកំពូល តារាងក្នុង ពូលG ។

ក្នុង ពូលG នេះដដែល ក្រុមជម្រើសជាតិ អីុតាលី ដែលជាភ្ញៀវ បានយកឈ្នះ លើក្រុមម្ចាស់ផ្ទះ អីុស្រាអែល ក្នុងលទ្ធផល ៣-១ ឡើងឈរលេខ២ ក្នុងពូល តាមពីក្រោយ អេស្ប៉ាញ។

៣គ្រាប់ របស់ក្រុមជម្រើសជាតិ អីុតាលី កាលពីយប់មិញនេះ ធ្វើឡើងដោយកីឡាករ Graziano Pelle , Antonio Candreva ដែលជាគ្រាប់បាល់ប៉េណាល់ទី និងមួយគ្រាប់ទៀត ដោយកីឡាករ Ciro Immobile ស្របពេល Chiellini ខ្សែការពាររបស់អីុតាលី ទទួលកាតក្រហមក្នុងការប្រកួត។ ចំនែកឯ ក្រុមជម្រើសជាតិ អីុស្រាអែល ស៊ុតបញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Tal Ban Chaim ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត អីុស្រាអែល ចាញ់ អីុតាលី ៣-១ ។ 

ក្រលេកមកចាប់អារម្មណ៍ ការប្រកួតក្នុង ពូលD វិញ ដោយក្រុមជម្រើសជាតិវេលស៍ ដែលធ្លាប់បង្ករភាពភ្ញាក់ផ្អើល កាលពី EURO កន្លងទៅនោះ ឥឡូវនេះ ពួកគេនៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបានបំបាក់ ក្រុមជម្រើសជាតិ មុលដូវ៉ា ៤-០ ក្នុងកាប្រកូតជម្រុះ World Cup ឆ្នាំ២០១៨។

ទាក់ទងនឹងការប្រកួតនេះដែរ ខ្សែប្រយុទ្ធមុតស្រួច Gareth Bale នៅតែជាវីរៈបុរសសម្រាប់ក្រុមជម្រើសជាតិ ដោយយប់មិញនេះ កីឡាកររូបនេះ ស៊ុតចូលទី២គ្រាប់ម្នាក់ឯង និង២គ្រាប់ទៀត ធ្វើឡើងដោយកីឡាករ San Vokes និង Joe Allen។ ដូច្នេះ ក្រុមជម្រើសជាតិ វេលស៍ ឡើងឈរលើកំពូលតារាង នៃពូលD បណ្តោះអាសន្នសិន ខណៈ ក្រុមជម្រើសជាតិស៊ែប៊ី បានត្រឹមស្មើគា្ន ២-២ ជាមួយ អៀរឡង់ កាលពីយប់មិញ ៕ 

ទស្សនាវីដេអូ Highlights នៃការប្រកួត៖ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត