១០យ៉ាង គួរដឹងពី James Ma បុរសក្នុងក្តីសុបិន របស់នារីៗជាច្រើននាក់!

ថៃ៖ អ្នកគាំទ្រភាគច្រើនពិតជាបាន ស្គាល់ច្បាស់រួចមកហើយ នូវវត្តមានរបស់លោក James Ma តួឯកប្រុសនៅក្នុងរឿង «ស្អប់ព្រោះស្រឡាញ់» ដែលទើបតែបានបញ្ចប់ការ ចាក់ផ្សាយកាលពីពេលថ្មីៗនេះ។

ដូច្នេះដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីតារាប្រុស ល្បីឈ្មោះរូបនេះ សូមតាមដានចំណុចពិសេស១0យ៉ាង របស់កម្លោះសង្ហារ សម្បូរស្នេហ៍ម្នាក់នេះខាងក្រោម៖

១. ប្រវត្តិរូបសង្ខេប និងក្រុមគ្រួសារ៖ លោក James Ma មានឈ្មោះពេញថា James Russell Asanee អាយុ ២២ឆ្នាំ កម្ពស់ ១,៨២ម៉ែត្រ ជាកូនកាត់ថៃ-ហុងកុង។  ឪពុកជាជនជាតិថៃជាប់ខ្សែចិន  ឯម្តាយគឺជាជនជាតិហុងកុងសុទ្ធសាធ។  ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យសិល្បៈ សាខានាយកដ្ឋានភាសាអង់គ្លេសនៃសាកលវិទ្យាល័យ ASSUMPTION បច្ចុប្បន្នកំពុង បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យដដែល ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។  នៅក្នុងគ្រួសារលោក James គឺជាកូនប្រុសច្បងដែលមានប្អូនស្រីម្នាក់ទៀត ឈ្មោះ Vanessa កំពុងធ្វើការខាងអចលនទ្រព្យរវាងថៃ និងហុងកុង។

២. មានដុងសិល្បៈតាំងពីកំណើត៖ ក្រោយពីបានចូលរួមប្រកួតក្នុងកម្មវិធី The Star 7 មកក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់មានការចុះកុងត្រា នៅប៉ុសិ៍លេខ៣ ក្នុងឆ្នាំ២០១២ និងមានការទទួលស្គាល់​  ឱ្យមានការចេញទៅសម្តែងនៅ ក្រៅប្រទេសផ្សេងៗជាដើម ដោយសារសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់។

៣. មានសម្រស់ធម្មជាតិដោយមិនចាំបាច់កែ៖ មុន និងក្រោយចូលសិល្បៈ James សារភាពថាមិនបានទៅកែ ច្រមុះ ភ្នែក ឬបបូរមាត់អ្វីទេ ហើយក៏មិនដែលគិតថានឹងទៅធ្វើនោះដែរ។

៤. ជាបុរសថ្លៃថ្នូរ៖ James ចូលចិត្តនិយាយត្រង់ៗ គួរឱ្យស្រឡាញ់ មានសុជីវធម៌ រួសរាយរាក់ទាក់ គួរឱ្យចូលចិត្ត។ រាប់អានមនុស្សពូកែៗ ជាមនុស្សចេះថែរក្សាខ្លួនឯង គោរពសិទ្ធិនារី ស្រលាញ់សេរីភាព។

៥.ជាមនុស្សស្រឡាញ់សត្វឆ្មារ៖ សត្វដែលតារារូបនេះចូលចិត្តគឺឆ្មារ មិនថានៅផ្ទះ ឬទៅដើរលេងនៅទីណា ពេលខ្លះក៏យកឆ្មារទៅជាមួយដែរ កំដរបានជាគ្នា និងស្រឡាញ់ស្ទើរលេបហើយ។

៦. ស្រឡាញ់កីឡា៖ ចូលចិត្តលេងកីឡាវាយកូនហ្គោល និងបាល់ទាត់។ ជាកីឡាករវាយកូនហ្គោលតាំងពីកុមារភាព ហើយមកដល់ពេលនេះ ចំណង់ចំណូលចិត្តមួយនេះក៏មិនបានផ្លាស់ប្តូរទៅណាដែរ។

៧. មានអធ្យាស្រ័យល្អក្នុងការងារ៖ ជាមនុស្សស្រឡាញ់ការងារ មានទំនួលខុសត្រូវ គោរពអាជីពក្នុងវិជ្ជាជីវៈ តែងតែអត់ឱន អធ្យាស្រ័យយោគយល់មិត្តរួមការងារជានិច្ច មិនឆ្មើងឆ្មៃ។

៨. គ្រងដំណែងតួឯក៖ បន្ទាប់ពីសម្តែងជាតួឯកក្នុងរឿង «ស្អប់ព្រោះស្រឡាញ់» ចប់ ក៏មានឈ្មោះជាតួឯកបន្តជាប់គ្នា ពីររឿងបន្ទាប់ទៀត​គឺ  Black Magic និងរឿង Watercourse Heart ដែលគ្រោងនឹងចាក់ផ្សាយឆាប់ៗនេះ។

៩.ជាសុភាពបុរស៖ ក្រោយដើរតួសម្តែង ជាមួយតារាស្រីល្បីជើងចាស់រួចមក លោក ត្រូវបានសាធារណៈជន ដាក់ឈ្មោះឱ្យថាជាសុភាពបុរស គួរឱ្យកោតសរសើរម្នាក់។

១0. ជាតារាមិនលេង Instagram៖ ក្រុមអ្នកគាំទ្រដែលចង់តាមដានជីវិតរបស់ James មានការពិបាកបន្តិច ព្រោះតារាវ័យក្មេងរូបនេះ មិនលេងបណ្តាញសង្គមដូចតារា ផ្សេងៗទៀតទេ សូម្បីតែ Twitter ក៏មិនលេងផង គឺមានតែហ្វេសប៊ុកផ្ទាល់ខ្លួនមួយ ប៉ុណ្ណោះ។ នេះគឺជារឿងប្លែកដែល James មានភាពខុសពីគេ ពិតជាគួរឱ្យចម្លែកដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload