Big Photography Challenge 2016 រក​ឃើញ​រូប​ស្អាត​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ប្រធានបទ​បន្ថែមទី​១​ហើយ

ក្នុង​ចំណោម​រូបថត​ស្អាតៗ​ជា​ច្រើន​សន្លឹក​ដែល​បេក្ខជន​បាន​ផ្ញើ​មក​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ប្រធានបទបន្ថែមទី១ នៃ​ការ​ប្រកួត Big Photography Challenge 2016 ទី​បំផុត​រក​ឃើញរូប​ដែល​ជាប់​ចំណាត់​ថ្នាក់​ហើយ។

 

លោក Long LySong គឺ​ជា​អ្នក​ឈ្នះ​ក្នុង​ប្រធាន​បទ​បន្ថែម​ទី១ ស្តីអំពី «ទំនាក់​ទំនង​សម័យ​ទំនើប»។ ស្នាដៃ​ថតរូប​របស់ Long LySong ដែល​ឈ្នះ​ក្នុង​ប្រធាន​បទ​នេះ​ គឺ​បង្ហាញ​ពី​យុវតី​ដ៏​ស្រស់​សោភាម្នាក់​កំពុង​អង្គុយ​និយាយ​ទូរសព្ទ​ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ ផ្អែក​របង​ដោយ​មាន​កាបូប​ស្ពាយ​ក្បែរ​ខ្លួន។

 

Big Photography Challenge 2016 រក​ឃើញ​រូប​ស្អាត​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ប្រធានបទ​បន្ថែមទី​១​ហើយ

 

ម្ចាស់ជយលាភីរូបនេះ​នឹង​ទទួល​បានរង្វាន់ជាច្រើន រួមមាន​កាមេរ៉ា Canon IXUS 255HS, ទូរសព្ទ Z4​, និង​​លេខ​qb premium ជា​មួយ​ការ​ប្រើ​ទិន្នន័យ​ឥត​គិត​ថ្លៃ​​រយៈ​ពេល​ពេញ​១​ឆ្នាំ​​ (ដែល​មាន​តម្លៃ​ជាង​៤០០ដុល្លារ)។ នៅ​ក្នុង​ប្រធានបទ​អាថ៌​កំបាំង​ទី១ នេះ ឧបត្ថម្ភ​ដោយ qb ។ សម្រាប់​សេចក្ដី​លម្អិត​អំពី​ក្រុមហ៊ុន qb សូម​ចូល​ទៅ​កាន់: www.qbmore.com។

 

Big Photography Challenge 2016 នេះ​ជា​ការ​ប្រ​កួត​លើក​ទី​២​ ដែល​រៀប​ចំ​ដោយ​ i-Qlick ក្រោម​ការ​ឧ​ប​ត្ថម្ភ​ពី​ ក្រុមហ៊ុន qb, Hong​ Leong​ Bank​ និង Sabay ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ដល់​អ្នក​ស្រ​លាញ់​ការ​ថត​រូប​ ដើម្បី​បង្ហាញ​សម្ថភាព​របស់​ខ្លួន​ និង​ថែម​ទាំង​ឈ្នះ​រង្វាន់ដ៏សម្បើមជាច្រើន​ទៀត​ រួម​មាន កាមេរ៉ា​ Canon​ EOS M3 18-55 mm,​ កាមេរ៉ា​ Canon​ PowerShort ​N​ និង ឧបករណ៍សម្រាប់​ដាក់​សំ​ភារៈ​ថត​រូប​ជា​ច្រើន​ឈុត​ទៀត។​

 

អត្ថបទៈ ដៃគូសហការ