បាតុភូតដ៏អច្ឆរិយៈ! នៅថ្ងៃទី២៣កញ្ញា នឹងមានថ្ងៃរះចំកណ្ដាល កំពូលប្រាសាទអង្គរ ក្រសួងអំពាវនាវឱ្យភ្ញៀវចូលទស្សនា

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវឱ្យ ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលទស្សនា ព្រះអាទិត្យរះចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត ដែលបាតុភូតដ៏អច្ឆរិយៈនេះ នឹងកើតមាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅចន្លោះវេលាម៉ោង ៤៖០០នាទី ទៅម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២៣កញ្ញា ខាងមុខ នឹងមានបាតុភូតធម្មជាតិដ៏អច្ឆរិយៈមួយ កើតឡើងនៅតំបន់សៀមរាបអង្គរ ដោយមានព្រះអាទិត្យរះឡើងចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត។ 

ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យភ្ញៀវជាតិ-អន្តរជាតិទាំងអស់ អញ្ជើញចូលរួមទស្សនា និងផ្ដិតយករូបភាពទិដ្ឋភាពដ៏មហស្ចារ្យ នោះឱ្យបានច្រើនកុះករ ដើម្បីជួយផ្សព្វផ្សាយព័ត៌នេះទៅកាន់ពិភពលោកបន្តទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា មានទីតាំងស្ថិតនៅខាងមុខប្រាសាទកំពូល ៥ ដ៏ល្បីឈ្មោះរបស់កម្ពុជា នាទឹកដីអង្គរ ដែលរូបនោះឃើញស្រមោលចម្លែកម្យ៉ាង ប្រៀបបីដូចជា ព្រះពុទ្ធរូបផងដែរ។

វាមិនមែនជារឿងចម្លែកនោះឡើយ រាល់ពេលដែលយើងឃើញរូបភាពចម្លែកៗនៅលើបណ្តាញសង្គម ព្រោះកន្លងមក មិនតិចដងនោះទេ ដែលរូបភាពត្រូវបានជនមួយចំនួនយកទៅកែឆ្នៃតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមើលទៅមានភាពទាក់ទាញចំណាប់អារម្មណ៍ខ្លាំង។

មិនខុសគ្នានោះដែរ រូបថតថ្មី ២សន្លឹក ដែលត្រូវរះឡើងលើបណ្តាញសង្គម និងទទួលបានការចុច Like និង Share ខ្ទង់ម៉ឺនដង ត្រូវបានអ្នកលេងហ្វេសប៊ុកមីយ៉ាន់ម៉ា មួយចំនួនសម្តែងការរិះគន់ ថាគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ គេមិនអាចដឹងថារូបថត ២សន្លឹកដែលអ្នកទេសចរ ថតបានជារូបពិត ឬកែច្នៃឲ្យប្រាកដឡើយ ព្រោះគេមិនដឹងច្បាស់ថាវាមានប្រភពចេញមកពីណា និងនៅពេលណា។

ដើម្បីចង់ជ្រាបច្បាស់ថាជារូបភាពបែបណា សូមប្រិយមិត្តខ្មែរឡូត ក្រឡេកមើលរូបថតខាងក្រោម ដោយមេត្រី និងបញ្ចេញមតិយល់ឃើញរបស់អ្នក ថាគួរឲ្យជឿដែរទេ ចំពោះរូបភាពកំពុងល្បីនេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បាតុភូតដ៏អច្ឆរិយៈ! នៅថ្ងៃទី២៣កញ្ញា នឹងមានថ្ងៃរះចំកណ្ដាល កំពូលប្រាសាទអង្គរ ក្រសួងអំពាវនាវឱ្យភ្ញៀវចូលទស្សនា

បាតុភូតដ៏អច្ឆរិយៈ! នៅថ្ងៃទី២៣កញ្ញា នឹងមានថ្ងៃរះចំកណ្ដាល កំពូលប្រាសាទអង្គរ ក្រសួងអំពាវនាវឱ្យភ្ញៀវចូលទស្សនា