ទំនាក់ទំនង Him Law និង Tavia Yeung ដើរដល់ណាហើយ?

6 Videos


ក្រោយបើកចំហរពីទំនាក់ទំនងស្នេហាជាសាធារណៈ តារាសម្តែងល្បីឈ្មោះ លោក Him Law និង នាង Tavia Yeung តែងតែត្រូវបានមហាជនតាមដានព័ត៌មានបន្តបន្ទាប់របស់អ្នកទាំងពីរ ។

ទំនាក់ទំនង Him Law និង Tavia Yeung ដើរដល់ណាហើយ?

គេបានដឹងថា អ្នកទាំងពីរបានលួចទៅរៀបការស្ងាត់ៗនៅប្រទេសអង់គ្លេស កាលពីពាក់កណ្តាលខែមីនា ដែលពេលនោះវាជាព័ត៌មានដ៏ភ្ញាក់ផ្អើលសម្រាប់មិត្តៗអ្នកគាំទ្រជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះ សូម្បីគ្រួសារអ្នកទាំងពីរក៏ភ្ញាក់ផ្អើលដូចគ្នា ។

ទំនាក់ទំនង Him Law និង Tavia Yeung ដើរដល់ណាហើយ?

យោងតាមសារព័ត៌មាន គេបានដឹងដែរថា កាលពីពេលថ្មីៗនេះ លោក Him បានប្រារព្ធពិធីខួបកំណើតជូននាង Tavia ដោយលោកបានទិញនំខេករាងបេះដូងជូននាងជាកាដូថ្ងៃខួបកំណើត និង ថែមទាំងជូនស្នាមថើបមួយលើថ្ពាល់នាង Tavia ផងដែរ ។

ទំនាក់ទំនង Him Law និង Tavia Yeung ដើរដល់ណាហើយ?

គួរបញ្ជាក់ដែរថា លោក Him និង នាង Tavia នឹងប្រារព្ធពិធីអាពាហ៍ពិពាហ៍ម្តងទៀតនៅថ្ងៃទី ២ ខែតុលា ដើម្បីឲ្យក្រុមគ្រួសារ និង មិត្តភក្តិបានចូលរួម ហើយអ្នកកំដរកូនកម្លោះនឹងមានតារាសម្តែង ល្បីឈ្មោះ Kanneth Ma, Ron Ng, Vincent Wong និង Pal Sinn ឯអ្នកកំដរកូនក្រមុំរួមមាន Natalie Tong, Sire Ma, Akina Hong, Meini Cheung និង បងស្រីបង្កើតនាងគឺ Griselda Yeung ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

ទំនាក់ទំនង Him Law និង Tavia Yeung ដើរដល់ណាហើយ?ទំនាក់ទំនង Him Law និង Tavia Yeung ដើរដល់ណាហើយ?ទំនាក់ទំនង Him Law និង Tavia Yeung ដើរដល់ណាហើយ?