ណា សាឌី បង្ហើប​ពី​តំណែង​​ឯកអគ្គរាជទូត​សុឆន្ទៈ​

ពិធី​ការិនី​វ័យ​ក្មេង ណា សាឌី បាន​បង្ហើប​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​គ្រឿង​សម្អាង​ល្បី​ឈ្មោះ​មួយ​ជ្រើសរើស​នាង ធ្វើ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ​ទាំង​វ័យ​ក្មេង​បែប​នេះ ព្រោះ​តែ​នាង​​ជា​តារា​ស្រករ​ក្រោយ ហើយ​នៅ​ក្មេង​​ទៀត។

 

ណា សាឌី បង្ហើប​ពី​តំណែង​​ឯកអគ្គរាជទូត​សុឆន្ទៈ​

រូបភាព ៖ ផ្ដល់ឲ្យ

 

“កន្លង​មក​ មាន​តារា​ជាច្រើន​ដែល​បាន​ធ្វើ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ ហើយ​ពួកគាត់​សុទ្ធ​សឹង​តែ​ល្បីឈ្មោះ និង​មាន​បទពិសោធន៍​យូរ​ឆ្នាំ។ តែ​សម្រាប់​ខាង​ក្រុមហ៊ុន​គ្រឿង​សម្អាង​ដែល​យក​​ខ្ញុំ​ គាត់​ប្រាប់​ថា​ មក​ពី​ខ្ញុំ​មាន​សមត្ថភាព រូប​សម្រស់​សក្ដិសម​នឹង​ផលិតផល​គាត់។ ម្យ៉ាង​វិញ​ទៀត​ខាង ​Flomar គាត់​គិត​ថា​ នៅ​ពេល​ខាង​មុខ​ខ្ញុំ​នឹង​អាច​វិវត្តន៍​ខ្លួន​បាន​ល្បី​ជាង​នេះ ដែល​ធ្វើឲ្យ​ផលិតផល​ក្រុមហ៊ុន​របស់​ពួកគាត់​មាន​អ្នក​ស្គាល់​កាន់តែ​ច្រើន។”

 

កញ្ញា​បាន​បន្ត​ទៀត​ថា​ នាង​មោទនភាព​ចំពោះ​តំណែង​នេះ សំខាន់​ជាង​នេះ គឺ​នាង​ត្រូវ​បាន​ក្រុមហ៊ុន​សរសើរ​ថា មាន​រាង​ស្អាតថែម​ទៀត។

 

ណា សាឌី បង្ហើប​ពី​តំណែង​​ឯកអគ្គរាជទូត​សុឆន្ទៈ​

 

​ចង្កោម​អ្នក​សិល្បៈ​ដែល​បាន​ធ្វើជា​ឯកអគ្គរាជទូត​សុឆន្ទៈ ណា សាឌី ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​តំណាង​វ័យ​ក្មេង​ជាងគេ​ដែល​បាន​កាន់​តំណែង​នេះ ព្រោះ​នាង​ទើប​មាន​វ័យ ២០ ឆ្នាំ ហើយ​ទើប​ប្រឡូក​សិល្បៈ​បាន​ជាង ១ ឆ្នាំ និង​មាន​បទពិសោធន៍​​សម្ដែង​រឿង​បាន​តិចតួច​ប៉ុណ្ណោះ។ តំណែង​នេះ ណា សាឌី បាន​ចុះ​កុងត្រា​ត្រឹមតែមួយ​ឆ្នាំ​ និង​បាន​ក្លាយជា​អ្នក​តំណាង​គ្រឿង​សម្អាង​មាន​ឈ្មោះ​ល្បី​នៅ​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​តាំងពី​ខែ​មុន​មកម្ល៉េះ៕

 

 

ណា សាឌី បង្ហើប​ពី​តំណែង​​ឯកអគ្គរាជទូត​សុឆន្ទៈ​

រូបភាព៖ផ្ដល់ឲ្យ

 

ចុចអាន៖អតីត Freshie girl ណា សាឌី សង្ឃឹម​រឿង​ថ្មី​ ជួយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កាន់តែ​ល្បី

 

អត្ថបទ៖ទ្រី រ៉ាវី