ទិដ្ឋភាព បើក​សម្ពោធ​រឿង “ចន្ទ្រា” លើ​ទឹក​ដី​ថៃ​យប់​មិញ

ផលិតករ សិល្បករ​មួយ​ក្រុម​បាន​ទៅ​ដល់​ទឹក​ដី​ថៃ ដើម្បី​សម្ពោធស្នាដៃ​របស់​ពួក​គេ​រឿង “ចន្ទ្រា”។ នៅ​មុន​ការ​បើក​សម្ពោធ​យប់​មិញ​នេះ សិល្បករ​ខ្មែរ​យើង​មាន​ដូច​ជា តូតា ចន ច័ន្ទលក្ខិណា ញ៉ែម សុគន្ធ នាយ ក្រូច ជា​ដើម ត្រូវ​បាន​ទូរទស្សន៍​ថៃ​ជា​ច្រើន​ចាប់​អារម្មណ៍ និង​ដាក់​វេន​គ្នា​ជួប​សម្ភាសន៍​បន្តបន្ទាប់។ ដោយ​ឡែក​ភាពយន្ត​ខ្មែរ​យើង ខាង​លើ​នេះ វិញ​ក៏​ដូច​គ្នា។

 

ទិដ្ឋភាព បើក​សម្ពោធ​រឿង “ចន្ទ្រា” លើ​ទឹក​ដី​ថៃ​យប់​មិញ

 

តាម​ភ្នាក់ងារ​របស់ Sabay ដែល​រួម​ដំណើរ​ជាមួយ​ផលិតករ សិល្បករ​ក្រុម​ខាង​លើ បាន​រាយការណ៍​មក​ថា ថៃ ចាប់​អារម្មណ៍​ខ្លាំង​លើ​ភាពយន្ត​ខ្មែរ​ខ្នាត​ធំ​មួយ​នេះ ក្នុង​នោះ ខ្ទង់ ២០​ស្ថានីយ​ទូរទស្សន៍​របស់​ថៃ ដែលបាន​​ចូល​ខ្លួន​​មក​យក​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​នេះ ទៅ​​ដាក់​​ក្នុង​មាតិកា​ព័ត៌មាន​របស់​ពួក​គេ…!

 

តោះ…ទស្សនា​ទិដ្ឋភាព​យប់​មិញ​ទាំង​អស់​គ្នា ដែល​ក្រុម​ការងារ Sabay ផ្សាយ​ផ្ទាល់​ពី​ទឹក​ដី​ថៃ​!

 

 

អត្ថបទ៖ ទារិកា

រាយការណ៍ និង Live ៖ សីហា+សេម