ក្លឹប​អាល្លឺម៉ង់​ ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ដាក់​ឈ្មោះ​អ្នក​គាំទ្រ​ដែល​ស្លាប់​ដោយ​មហារីក​

ក្លឹប​ SV Darmstadt 98 នៃ​ក្របខ័ណ្ឌ Bundesliga របស់​អាល្លឺម៉ង់​ បាន​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​របស់​ខ្លួន​ទៅ​ដាក់​ឈ្មោះ​របស់​អ្នក​គាំទ្រ​ម្នាក់​ដែល​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ខែ​មិនា។

 ក្លឹប​អាល្លឺម៉ង់​ ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ដាក់​ឈ្មោះ​អ្នក​គាំទ្រ​ដែល​ស្លាប់​ដោយ​មហារីក​ក្រុមអ្នកគាំទ្រលើករូប លោក ​Jonathan Heimes

 

អ្នក​គាំទ្រ​ឈ្មោះ ​Jonathan Heimes បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ក្នុង​វ័យ​២៦​ឆ្នាំ​ តែ​មុន​អស់​ជីវិត​រូប​គេ​បាន​ស្វែង​រក​ថវិកា​ជា​ច្រើន​ពាន់​ផោន​ដើម្បី​ជួយ​ដល់​មូលនិធិ​សប្បុរសធម៌​។ ដើម្បី​ចង​ចាំ​ដល់​កិច្ច​ប្រឹងប្រែង​របស់​អ្នកគាំទ្រ​រូប​នេះ​ កីឡដ្ឋាន​ឈ្មោះ The Merck-Stadion am Boellenfalltor នឹង​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ Jonathan Heimes វិញ​នៅ​ពេញ​មួយ​រដូវ​កាល​នេះ​។

 

​SV Darmstadt 98 បាន​ឡើង​មក​លីគ​លំដាប់​កំពូល​អាល្លឺម៉ង់​កាល​ពី​រដូវ​កាល​មុន​ ហើយ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៤។ ក្រុម​ដែល​មាន​រហស្សនាម​ថា​ Die Lilien នឹង​បើក​ឆាក​ការ​ប្រកួត​រដូវ​កាល​ ២០១៦-១៧ ​ទល់​នឹង Eintracht Frankfurt ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ឈ្មោះ​ថ្មី​របស់​ពួក​គេ៕

 

ក្លឹប​អាល្លឺម៉ង់​ ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ដាក់​ឈ្មោះ​អ្នក​គាំទ្រ​ដែល​ស្លាប់​ដោយ​មហារីក​

 

ក្លឹប​អាល្លឺម៉ង់​ ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ដាក់​ឈ្មោះ​អ្នក​គាំទ្រ​ដែល​ស្លាប់​ដោយ​មហារីក​

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ BBC