ច្បាស់​ហើយ​ BTV ​​ពិត​ជា​​បន្ត​ផ្ទាល់​ការ​ប្រកួត U19 ​កម្ពុជា​នៅ​វៀតណាម​មែន​

បើ​តាម​ការ​បញ្ជាក់​របស់​លោក គង់ ហួន ​អ្នក​ព័ត៌មាន​កីឡា​នៅ​ BTV ​បានឱ្យដឹង​​ថា​ក្រុម​ការងារ​របស់​លោក​នឹង​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ប្រកួត​ក្រុម U19 ​កម្ពុជា​នៅ​វៀតណាម​ពិត​ប្រាកដ​មែន​អំឡុង​ថ្ងៃ​ទី​១១​ដល់​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ។

 

 

ច្បាស់​ហើយ​ BTV ​​ពិត​ជា​​បន្ត​ផ្ទាល់​ការ​ប្រកួត U19 ​កម្ពុជា​នៅ​វៀតណាម​មែន​U19 កម្ពុជា

 

ក្នុង​ពាន​រង្វាន់ AFF U19 Championship 2016 ​នេះ​ដែរ ​ក្រុម​កម្ពុជា​ស្ថិត​ក្នុង​ពូល B ​ជាមួយ​ក្រុម​ខ្លាំង​ៗដូចជា​ ថៃ ឡាវ មីយ៉ាន់ម៉ា អូស្ដ្រាលី និង​ឥណ្ឌូណេស៊ី​ជា​ដើម។ ក្រុម​កម្ពុជា​នឹង​ចេញ​ដំណើរទៅវៀតណាម​នៅ​ថ្ងៃទី​៩​ខាង​មុខ​នេះ ដោយចាកចេញ​ពី​កម្ពុជា​នៅ​ម៉ោង ៥:៥០នាទី​ល្ងាច៕