គ្រូ​បង្វឹក​​ថៃ​​ ថា​មិន​ខ្លាច​​ជប៉ុន​ទេ​យប់​នេះ​ ព្រោះ​ថៃ​ឥឡូវ​ខ្លាំង​ជាង​មុន

Kiatisuk Senamuang ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​ថៃ ​​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​​មិន​​ខ្លាច​ញញើត​ក្រុម​សាមូរ៉ៃ​ខៀវ​ជប៉ុន​ឡើយ​ ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup 2018 នៅ​ទីក្រុង​​បាងកក​យប់​នេះ។

 

គ្រូ​បង្វឹក​​ថៃ​​ ថា​មិន​ខ្លាច​​ជប៉ុន​ទេ​យប់​នេះ​ ព្រោះ​ថៃ​ឥឡូវ​ខ្លាំង​ជាង​មុន

Kiatisuk Senamuang ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​ថៃ

 

ថៃ ដែល​ចាញ់​អារ៉ាប៊ីសាអ៊ូឌីត ១-០ ​សប្ដាហ៍​មុន​ នឹង​​បើក​​ទ្វារ​កីឡដ្ឋាន​ Rajamangala National Stadium  ស្វាគមន៍​ជប៉ុន​ ​ដែល​ទើប​​ចាញ់​អារ៉ាប់រួម​ ២-១ ​​​សប្ដាហ៍​មុន​ដូច​គ្នា​ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ B ​វេលា​ម៉ោង​០៧:១៥​នាទី​យប់​នេះ។

 

គ្រូ​បង្វឹក​​ថៃ​​ ថា​មិន​ខ្លាច​​ជប៉ុន​ទេ​យប់​នេះ​ ព្រោះ​ថៃ​ឥឡូវ​ខ្លាំង​ជាង​មុន

 

គ្រូ​បង្វឹក​​ថៃ​​ ថា​មិន​ខ្លាច​​ជប៉ុន​ទេ​យប់​នេះ​ ព្រោះ​ថៃ​ឥឡូវ​ខ្លាំង​ជាង​មុន

កីឡាករថៃយំ កាលចាញ់អារ៉ាប៊ីសាអ៊ូឌីត ១-០ ​សប្ដាហ៍​មុន​

 

មុន​ដល់​ប្រកួត​ដ៏​សំខាន់​នេះ​ គ្រូ​បង្វឹក​ថៃ​វ័យ​​៤៣​ឆ្នាំ បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​​យប់​មិញ​​ថា៖ “ភាព​ខ្លាំង​​របស់​យើង​គឺ យើង​គ្មាន​សម្ពាធ​ទេ ព្រោះ​យើង​​​ខក​ខាន​ឡើង​ដល់​វគ្គ​នេះ​យូរ​ហើយ​តាំង​ពី​ឆ្នាំ​២០០២ មិន​ដូច​ជា​ជប៉ុន​ទេ។ យើង​មិន​ខ្លាច​​ទេ…យើង​លេង​មិត្តភាព​ជាមួយ​កូរ៉េខាងត្បូង​​កាល​ពីរបី​ខែ​មុន​ ចាញ់​តែ​ ១-០ ប៉ុណ្ណោះ ដូច្នេះ​វា​បង្ហាញ​​ពី​ចំណុច​វិជ្ជមាន និង​បង្ហាញ​ថា​បាល់ទាត់​ថៃ​គឺ ខ្លាំង​ជាង​មុន”។

 

“យើង​នឹង​ដាក់​​កីឡាករ​ដូច​កាល​ប៉ះ​កូរ៉េ ហើយ​យើង​បាន​ត្រៀម​វគ្គ​ជម្រុះ​ World Cup នេះ​យូរ​ណាស់​មក​ហើយ ដូច្នេះ​ខ្ញុំ​គិត​ថា​កីឡាករ​របស់​យើង​ ត្រៀម​ខ្លួន​រួច​រាល់​​ជា​ស្រេច​​សម្រាប់​ប្រកួត​​នេះ”។ លោក​ Senamuang ឬ​ហៅ​​ថា Zico ​បាន​បញ្ជាក់​បន្ថែម៕

 

* សកម្មភាពក្រុមកីឡាករថៃហ្វឹកហាត់៖

 

គ្រូ​បង្វឹក​​ថៃ​​ ថា​មិន​ខ្លាច​​ជប៉ុន​ទេ​យប់​នេះ​ ព្រោះ​ថៃ​ឥឡូវ​ខ្លាំង​ជាង​មុន

ខ្សែបម្រើ Chanathip Songkrasin (Messi ថៃ)

 

គ្រូ​បង្វឹក​​ថៃ​​ ថា​មិន​ខ្លាច​​ជប៉ុន​ទេ​យប់​នេះ​ ព្រោះ​ថៃ​ឥឡូវ​ខ្លាំង​ជាង​មុន

 

គ្រូ​បង្វឹក​​ថៃ​​ ថា​មិន​ខ្លាច​​ជប៉ុន​ទេ​យប់​នេះ​ ព្រោះ​ថៃ​ឥឡូវ​ខ្លាំង​ជាង​មុន

 

គ្រូ​បង្វឹក​​ថៃ​​ ថា​មិន​ខ្លាច​​ជប៉ុន​ទេ​យប់​នេះ​ ព្រោះ​ថៃ​ឥឡូវ​ខ្លាំង​ជាង​មុន

 

គ្រូ​បង្វឹក​​ថៃ​​ ថា​មិន​ខ្លាច​​ជប៉ុន​ទេ​យប់​នេះ​ ព្រោះ​ថៃ​ឥឡូវ​ខ្លាំង​ជាង​មុន

 

គ្រូ​បង្វឹក​​ថៃ​​ ថា​មិន​ខ្លាច​​ជប៉ុន​ទេ​យប់​នេះ​ ព្រោះ​ថៃ​ឥឡូវ​ខ្លាំង​ជាង​មុន

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bangkokpost