តារា​បង្ហាញ​ម៉ូ​ដ​2​នាក់​លេង​ឈុត​មើលឃើញ​កេរ្តិ៍ខ្មាស​នៅ​អីុ​តា​លី

បច្ចុប្បន្ន​នារី​នៅ​តំបន់​អឺរ៉ុប ពិសេស​អ្នកសិល្បៈ​ពេញ​និយម​ចំពោះ​ឈុត​សម្លៀក​បំពាក់​សិច​ស៊ី ហើយ​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​មហាជន​ទូទៅ ។

តារា​បង្ហាញ​ម៉ូ​ដ​ជា​ច្រើន​តែងតែ​បង្ហាញ​ឈុត​សិច​ស៊ី​គាប់​ភ្នែក ។ ជាក់ស្តែង​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អីុតា​លី​២​នាក់ គឺ​នាង​Giulia Salemi និង​នាង  Dayane Mello ពេល​ចូល​រួម​​ក្នុង​មហោស្រព​បង្ហាញ​ម៉ូ​ដ​នៅ​ទីក្រុង Venice កាល​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​រ៉ូ​ប​ពណ៌​ផ្កាឈូក និង​ទឹកក្រូច ឆែក​ដល់​គល់ភ្លៅ​ដោយ​មិន​ស្លៀកខោ​ទ្រនាប់​ទេ ។

ឈុត​រ៉ូ​ប​របស់​តារា​បង្ហាញ​ម៉ូ​ដ​២​នាក់​នោះ​លេច​ចេញ​កេរ្តិ៍ខ្មាស​ស្ទើរតែ​មើលឃើញ​ទាំងស្រុង​ទៅ​ហើយ​។ ក្នុង​ឱកាស​នោះ​នរណា​ក៏​ចាប់​អារម្មណ៍​សម្លឹង​មើល​នារី​ដ៏​លេចធ្លោ​ទាំង​២​នាក់​នោះ​ដែរ ៕