ក្រសួង​ជំនាញ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​តំបន់​មាត់សមុទ្រ​ប្រយ័ត្ន​ខ្យល់​និង​រលក​សមុទ្រ

រាជធានី​ភ្នំពេញ ៖ ខ្យល់មូសុង​និរតី​បាន​និង​កំពុង​បង្កើន​ឥ​ទ្ឋិ​ពល​មក​លើ​ប្រទេស​កម្ពុជា​និង​ឈូង​សមុទ្រ​ថៃ និង​ប្រ​ព័​ន្ឋ​សម្ពាធ​ទាប​ក៍បាន​និង​កំពុង​អូស​កាត់​លើ​អាង​ទន្លេមេគង្គ ហើយនឹង​រំកិល​ចុះ​មក​ភាគ​ខាងត្បូង​អូស​កាត់​លើ​ខេត្តស្ទឹងត្រែង ដែល​នឹង​ធ្វើ​ឲ្យ​ធាតុអាកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​តំបន់​មាត់សមុទ្រ​ក្នុង​ខេត្តកោះកុង​និង​ខេត្ត​ព្រះ​សីហ​នុ ភ្លៀង​នឹង​ចាប់ផ្តើម​ធ្លាក់​ក្នុង​បរិមាណ​កើន​ឡើងជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​០៦​ដល់​ថ្ងៃ​ទី​១២ កញ្ញា ២០១៦ ។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ជូនដំណឹង​ស្តី​ពី​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ។