ម្តាយ ថោង សារ៉ាត់ និងអង្គរក្សអតីតប្រធានសាលាដំបូងជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំក្នុងសំណុំរឿងសូកប៉ាន់

ម្ដាយរបស់អតីតឧត្ដមសេនីយ៍យោធា ថោង សារ៉ាត់ និងអតីតអង្គរក្សរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ  នឹងត្រូវអនុវត្តជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល២ឆ្នាំបន្ថែមទៀត បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ទាក់ទិនករណីឃាតកម្មលើឧកញ៉ា អុឹង ម៉េងជឺ កាលពីឆ្នាំ២០១៤។ បច្ចុប្បន្នលោក ថោង សារ៉ាត់ អតីតមន្ត្រីក្រសួងការពារជាតិដែលឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ កំពុងឡើងសវនាការទទួលការជំនុំជម្រះទោសពីបទរៀបផែនការធ្វើឃាត ហើយកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៣០ខែ  ពីបទរក្សាទុកអាវុធខុសច្បាប់ រួមជាមួយឪពុករបស់ខ្លួនឈ្មោះ ថោង ចំរើន និងម្ដាយឈ្មោះ កែវ សារី។ បទចោទប្រកាន់សូកប៉ាន់លើអ្នកស្រី កែវ សារី និងលោក ពេជ្រ ព្រំមុន្នី អតីតអង្គរក្សរបស់លោក អាំង មាលតី ត្រូវបានធ្វើឡើងបន្ទាប់ពីបែកធ្លាយថា អ្នកស្រី កែវ សារី បានឱ្យប្រាក់១.០០០ដុល្លារទៅលោក ពេជ្រ ព្រំមុន្នី កាលពីខែកុម្ភៈឆ្នាំមុន ដើម្បីជួយរៀបចំដោះលែងគាត់ឱ្យនៅក្រៅឃុំ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនពីបទរក្សាទុកអាវុធខុសច្បាប់។ ចៅក្រមជំនុំជម្រះ យិន សារឿន បានប្រកាសកាលពីម្សិលមិញថា ”តុលាការផ្ដន្ទាទោសឈ្មោះ កែវ សារី អាយុ៥៧ឆ្នាំ ជាជនជាតិខ្មែរឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់៤.០០០.០០០រៀលពីបទ ‘ជំនួញឥទ្ធិពលសកម្ម’”។ […]

The post ម្តាយ ថោង សារ៉ាត់ និងអង្គរក្សអតីតប្រធានសាលាដំបូងជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំក្នុងសំណុំរឿងសូកប៉ាន់ appeared first on The Cambodia Daily.