Live វីដេអូ​ ៣៦០​ ​ដឺក្រេ លើ Facebook​ ជាមួយកាមេរ៉ា Insta 360

ក្រុមហ៊ុន​ចិន​មួយ​ទើប​បញ្ចេញ​កាមេរ៉ា​ម៉ូដែល​ ​Insta 360​ ​ដែល​អាច​ចាប់​រូបភាព​ប្រភេទ​ ​៣៦០​ ​ដឺក្រេ​ ​ហើយ​ងាយ​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន​។

 

Live វីដេអូ​ ៣៦០​ ​ដឺក្រេ លើ Facebook​ ជាមួយកាមេរ៉ា Insta 360

Insta 360

 

Insta 360​ ​អាច​ថត​រូបភាព​ ​ឬ​វីដេអូ​ក្នុង​ទម្រង់​ ​3D​ ​និង​មាន​មុខងារ​ផ្សាយ​ផ្ទាល់​ ​(Live Stream)​ ​ហើយ​កាមេរ៉ា​នេះ​អាច​ដំណើរ​ការ​បាន​គ្រប់​ស្មាតហ្វូន​ ​មិន​ថា​ ​iOS​ ​ឬ​ ​Android។ កាន់​តែ​ពិសេស​ ​Insta 360​ ​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ ​4K​ ​ហើយ​មាន​បំពាក់​​ ​Lens​ ​ប្រភេទ​ ​Fisheyes​ ​នៅ​សងខាង។

 

កាមេរ៉ា​ប្រភេទ​នេះ​មាន​ផលិត​ ​២​ ​ម៉ូដែល​ ​គឺ​ ​Insta 360​ ​សម្រាប់​ស្មាតហ្វូន​ ​Android​ ​ដែល​តម្លៃ​មិន​ទាន់​បញ្ជាក់​ ​និង​ ​Insta 360 Nano​ ​សម្រាប់​ ​iPhone​ ​តម្លៃ​ ​២១៩​ ​ដុល្លារ៕

 

Live វីដេអូ​ ៣៦០​ ​ដឺក្រេ លើ Facebook​ ជាមួយកាមេរ៉ា Insta 360

Insta 360 Nano

 

 

អាន​បន្ត​ ​៖ កំណែប្រែ​ថ្មី​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ លែង​​បញ្ហា​រឿង​អក្សរ​លោត

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​verge