តម្លៃ​ប្រេង​នឹង​ឡើង​ថ្លៃ ព្រោះ​រុស្ស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត ចាប់​ដៃ​គ្នា​ពង្រឹង​ចំណង​លើ​វិស័យ​នេះ

ផ្នែកមួយនៃជំនួប G20 បានធ្វើឲ្យរដ្ឋាភិបាលទីក្រុង Moscow និងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចេញសេចក្ដីប្រកាសរួមគ្នាមួយនាថ្ងៃច័ន្ទនេះ ដោយប្រទេសទាំង២ (រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត) បានពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីគាំទ្រទីផ្សារប្រេង ហើយវានឹងបង្កើនតម្លៃប្រេងខ្ពស់ជាងមុន ។

តម្លៃ​ប្រេង​នឹង​ឡើង​ថ្លៃ ព្រោះ​រុស្ស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត ចាប់​ដៃ​គ្នា​ពង្រឹង​ចំណង​លើ​វិស័យ​នេះ
នាខែវិច្ឆិកាខាងមុខនេះ ប្រេងឆៅ Brent Crude អាចនឹងមានការជួញដូរកើនឡើង៥% ក្នុងតម្លៃ៤៩ដុល្លារអាមេរិក ក្នុងមួយបារ៉ែល (២៥៩លីត្រ) ដោយឡែកការជួញដូរប្រេងឆៅ WTI របស់អាមេរិកវិញ អាចនឹងមានការកើនឡើង៤% ក្នុងតម្លៃ៤៦ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ។
ប្រភពមួយផ្សេងទៀតបានបង្ហើបឲ្យដឹងថា រុស្ស៊ីអាចនឹងចូលរួមកិច្ចប្រជុំ OPEC នាខែវិច្ឆិកាខាងមុខនេះ នៅក្រុង Vienna ប្រទេសអូទ្រីស ដើម្បីពិភាក្សាពីលទ្ធភាពនៃការបង្កកការនាំចេញប្រេង ពីអ្នកផលិតប្រេងធំៗជាច្រើន ៕
ប្រភព ៖ kqube
  • តម្លៃ​ប្រេង​នឹង​ឡើង​ថ្លៃ ព្រោះ​រុស្ស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត ចាប់​ដៃ​គ្នា​ពង្រឹង​ចំណង​លើ​វិស័យ​នេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ជីវិតនិងសង្គម
Tags: