លោក​ ពូទីន ​នឹង​ឈរ​ឈ្មោះ​ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ឆ្នាំ​ ២០១៨​

ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបង្ហើបអំពីបំណងចង់ឈរឈ្មោះសម្រាប់ដំណែងប្រធានាធិបតីនៅអាណត្តិក្រោយ ដែលនឹងបោះឆ្នោតក្នុងឆ្នាំ ២០១៨ ហើយប្រសិនបើជាប់ឆ្នោត លោក ពូទីន នឹងក្លាយជាមេដឹកនាំកាន់អំណាចយូរបំផុតនៅក្នុងប្រទេស រុស្ស៊ី បន្ទាប់ពីមេដឹកនាំផ្ដាច់ការ ចូហ្សេហ្វ ស្តាលីន (Joseph Stalin) ដែលបានគ្រប់គ្រងសហភាពសូវៀត ៣០ ឆ្នាំ ។

លោក​ ពូទីន ​នឹង​ឈរ​ឈ្មោះ​ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ឆ្នាំ​ ២០១៨​
ប៉ុន្តែនៅពេលដែលគេសួរអំពីបំណងស្វែងរកដំណែងនៅអាណត្តិក្រោយ, បុរសខ្លាំង ដែលជាអតីតភ្នាក់ងារ KGB ចង់បានមេដឹកនាំ រុស្ស៊ី ដែលមានវ័យក្មេង ប៉ុន្តែមានការយល់ដឹងគ្រប់គ្រាន់ ហើយលោកក៏មិនបានបញ្ជាក់ថា មិនស្វែងរកដំណែងប្រធានាធិបតីនៅអាណត្តិក្រោយដែរ ។អាណត្តិប្រធានាធិបតី រុស្ស៊ី ត្រូវបានកែប្រែពី ៤ ឆ្នាំ ទៅ ៦ ឆ្នាំ ក្នុងពេលលោក ឌីមីទ្រី មេដេយ៉េវ (Dmitry Medvedev) កាន់ដំណែងជាប្រធានាធិបតី ហើយច្បាប់អនុញ្ញាតឲ្យប្រធានាធិបតីមួយរូប កាន់ដំណែងពីរអាណត្តិជាប់ៗគ្នា ។
លោក វា្ល ឌីមៀ ពូទីន គឺជាអតីតភ្នាក់ងារសម្ងាត់របស់ក្រសួងសន្តិសុខជាតិ ក្នុងសម័យសហភាពសូវៀត មុនពេលចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ ១៩៩៦ ហើយឡើងដំណែងជាលំដាប់ រហូតដល់ជាប់ជាប្រធានាធិបតី ក្នុងឆ្នាំ ១៩៩៩ ។ ក្នុងអាណត្តិជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីសរុប ១៧ ឆ្នាំកន្លងទៅនេះ, ប្រទេស រុស្ស៊ី ត្រូវបានគេបន្ទោសចំពោះបញ្ហាបំពានសិទ្ធិមនុស្ស និងចូលចិត្តធ្វើសង្គ្រាម ។
ទោះយ៉ាងណា លោក ពូទីន បញ្ជាក់ថា រុស្ស៊ី ជិតដល់ពេលបោះឆ្នោតជ្រើសរើសសមាជិកសភា ហើយការបោះឆ្នោតប្រធានាធិបតី នៅសល់ពេលពីរឆ្នាំទៀត ដែលមិនទាន់ដល់ពេលគិតអំពីបញ្ហានេះឡើយ ៕
លោក​ ពូទីន ​នឹង​ឈរ​ឈ្មោះ​ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ឆ្នាំ​ ២០១៨​
ប្រភព ៖ kqube
  • លោក​ ពូទីន ​នឹង​ឈរ​ឈ្មោះ​ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ឆ្នាំ​ ២០១៨​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:កំសាន្ត
Tags: