Obama ប្រតិកម្ម​នឹង​ពាក្យ​ជេរប្រមាថ​របស់​លោក Duterte ដោយ​លុប​ចោល​ជំនួប​លើក​ទី​១

ការជេរប្រមាថរបស់លោក Rodrigo Duterte ទៅកាន់លោកប្រធានាធិបតី Barack Obama ដែលធ្វើឡើងមុនមួយថ្ងៃ នៃកិច្ចប្រជុំជាមួយមេដឹកនាំមហាអំណាចពិភពលោកអាមេរិក ចូលមកដល់នោះ ពេលនេះត្រូវបានសេតវិមានអាមេរិក ប្រកាសលុបចោលវិញហើយ ។
Obama ប្រតិកម្ម​នឹង​ពាក្យ​ជេរប្រមាថ​របស់​លោក Duterte ដោយ​លុប​ចោល​ជំនួប​លើក​ទី​១

ជំនួបដំបូងរវាងប្រធានាធិបតីអាមេរិក និងហ្វីលីពីននេះ គឺគ្រោងនឹងធ្វើឡើងក្នុងប្រទេសឡាវ នាថ្ងៃអង្គារនេះ ដោយលោក Obama គ្រោងនឹងចូលរួមកិច្ចប្រជុំ ជាមួយមេដឹកនាំអាស៊ានទាំង១០នៅទីនោះ ហើយមន្ត្រីសេតវិមានធ្លាប់ថ្លែងថា លោក Duterte នឹងត្រូវប្រឈមមុខនឹងសំណួរជាច្រើន ដែលអាចនឹងសួរដោយលោក Obama ទាក់ទងនឹងសង្គ្រាមប្រឆាំងគ្រឿងញៀន និងការសម្លាប់ក្រៅប្រព័ន្ធតុលាការជាច្រើនទៀត ។ក្រោយពីដឹងរឿងនេះហើយ លោក Duterte បានថ្លែងថា “តើគាត់គិតថា គាត់ជាស្អីណុង? ខ្ញុំមិនមែនជាអាយ៉ងអាមេរិកទេ ខ្ញុំជាប្រធានាធិបតីនៃប្រទេសដែលមានឯករាជ្យភាពត្រឹមត្រូវ ហើយខ្ញុំក៏មិនមែនចេះតែឆ្លើយគ្រប់សំណួរពីមនុស្សគ្រប់គ្នាដែរ លើកលែងតែប្រជាជនហ្វីលីពីនប៉ុណ្ណោះ” ជាចុងក្រោយលោកបានបន្ថែមថា “Son of a bitch, I will swear at you”

សូមបញ្ជាក់ថា ជំនួសឲ្យការជួបពិភាក្សាជាមួយលោក Duterte នាថ្ងៃអង្គារនេះ លោក Obama បានបង្វែរជំនួបទៅជួបជាមួយនឹងលោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូងវិញ ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីហ្វីលីពីន ក៏បានទម្លាក់កំហុសលើលោក Obama ដែរ ដោយលោកចាត់ទុកថា អាមេរិកជាអ្នកបង្កឲ្យមានភាពចលាចលនៅភាគខាងត្បូងហ្វីលីពីន ។

Obama ប្រតិកម្ម​នឹង​ពាក្យ​ជេរប្រមាថ​របស់​លោក Duterte ដោយ​លុប​ចោល​ជំនួប​លើក​ទី​១

ឆ្លើយតបនឹងការលុបចោលជំនួបនេះ លោក Obama បានថ្លែងថា “ខ្ញុំត្រូវតែប្រាកដថា បើសិនជាមានកិច្ចប្រជុំធ្វើឡើងមែន វាត្រូវតែមានលទ្ធផល ហើយវានឹងត្រូវបញ្ចប់ទៅវិញដោយត្រឹមត្រូវ ។ បើសិនជាជំនួបនេះត្រូវធ្វើឡើងមែន វាច្បាស់ជាត្រូវមានរឿងខ្លះ ដែលយើងត្រូវលើកយកមកនិយាយគ្នា” ហើយអ្វីដែលលោក Obama និយាយនេះ គឺសំដៅលើសង្គ្រាមប្រឆាំងគ្រឿងញៀន និងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ៕
ប្រភព ៖ kqube

  • Obama ប្រតិកម្ម​នឹង​ពាក្យ​ជេរប្រមាថ​របស់​លោក Duterte ដោយ​លុប​ចោល​ជំនួប​លើក​ទី​១已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ជីវិតនិងសង្គម
Tags: