អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត

អាមេរិកត្រៀមលក់យន្តហោះប្រយុទ្ធបូអុីង ខូ តម្លៃជាង ៧.០០០ លានដុល្លារ ទៅឱ្យប្រទេសកាតារ និង គូវ៉ែត ក្រោយពីពន្យារពេលជាច្រើនឆ្នាំមកហើយ តែឥឡូវចាប់ផ្តើមពន្លឿនទៅសភាអាមេរិក យ៉ាងយូរនៅសប្តាហ៍ខាងមុខ  (រ៉យទ័រនិយាយ) ។ការលក់លើកនេះនៅជំពាក់វាក់វិនជាង ២ ឆ្នាំ និង ក្រោមក្តីកង្វល់របស់ប្រទេសអុីស្រាអែល ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតសិ្នទ្ធរបស់ទីក្រុងវ័រស៊ីងតុនក្នុងភូមិភាគមជ្ឈិមបូព៌ា ដែលយុទ្ធោបករណ៍ទាំងនោះនឹងត្រូវបញ្ជូនទៅកាន់ រដ្ឋអារ៉ាប់ នៃឈូងសមុទ្រពែរ្ស ។

អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមិនមានយោបល់អ្វីពាក់ព័ន្ធនឹងការលក់គ្រឿងសព្វាវុធទាំងនេះទេ ។ ការទិញ-លក់ដែលអូសបន្លាយដូច្នេះ បានបង្កឱ្យមានភាពអស់សង្ឃឹមចំពោះមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ហើយបណ្តាឧស្សាហកម្មអាវុធដែលធ្លាប់ដាស់តឿនក្រុងវ័រស៊ីងតុនថា បញ្ហាយឺតយ៉ាវនេះអាចបង្កឱ្យខាតបង់ធុរកិច្ចរបស់ពួកគេជាច្រើនពាន់លានដុល្លារ ប្រសិនបើអ្នកទិញអស់ភាពអត់ធ្មត់ និង ផ្លាស់ចិត្តទៅរកម៉ូយថ្មី ។

អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត

ការរំពឹងពាក់ព័ន្ធនឹងការអនុម័តយន្តហោះប្រយុទ្ធលើកនេះ មានឡើងក្នុងពេលដែលសេតវិមានកំពុងរកផ្លូវបង្កើន សម្ព័ន្ធមិត្តបណ្តារដ្ឋអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែរ្ស ដែលត្រូវការបង្កើនសក្តានុពលខាងយោធា ស្របពេលដែល ប្រទេសអារ៉ាប់ទាំងនេះ កំពុងមានកង្វល់ថា ក្រុងវ័រស៊ីងតុនកំពុងងាកទៅរកភាពជិតស្និទ្ធជាមួយគូវិវាទរបស់ពួកគេ ដូចយ៉ាង ប្រទេសអ៊ីរ៉ង់ ជាដើម ក្រោយពីទីក្រុងតេហេរ៉ង់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចកាលពីដើមឆ្នាំនេះ ។

យន្តហោះប្រយុទ្ធប្រភេទ F-16

មន្ទីរប៉ង់តាហ្គោន និង ក្រសួងការបរទេសសហរដ្ឋ កំពុងពិចារណាលក់យន្តហោះប្រយុទ្ធ F-15 របស់បូអ៊ីង ៣៦ គ្រឿងទៅឱ្យប្រទេសកាតារ ដែលមានតម្លៃ ៤.០០០ លានដុល្លារ ស្របពេលជាមួយគ្នានេះក៏កំពុងពិចារណាលក់យន្តហោះ F/A 18E/F Super Hornet ២៨ គ្រឿង ព្រមជាមួយអបសិន បន្ថែម ១២ គ្រឿងទៀតទៅប្រទេសគូវ៉ែត ដែលមានតម្លៃ ៣.០០០ លានដុល្លារ ។

អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត

ប្រទេសកាតារជាមូលដ្ឋានទ័ពអាកាសធំបំផុតរបស់អាមេរិកក្នុងភូមិភាគមជ្ឈិមបូព៌ា ចំណែកគូវ៉េតក៏ចាប់ផ្តើមបង្កើនចំណាយខាងយោធាយ៉ាងសម្បើមណាស់ដែរ ក្រោយកើតហេតុការងើបបះបោរទូទាំងពិភពអារ៉ាប់ និង សភាពការណ៍ការតានតឹងរបស់បណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែរ្សជាមួយអ៊ីរ៉ង់ ។ ទាំងគូវ៉ែត និង កាតារ ជាសម្ព័ន្ធមិត្តមួយក្នុងចំណោម ៣៤ ប្រទេសដែលដឹកនាំដោយ សាអ៊ូឌី អារ៉ាប៊ី បង្កើតឡើងកាលពីខែធ្នូ ឆ្នាំ ២០១៥ ដែលមានគោលដៅវាយបកទៅលើពួករដ្ឋឥស្លាម (ISIS) និង ពួកអាលកៃដាក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី លីប៊ី អេហ្ស៊ីប និង អាហ្វហ្គានីស្ថាន ។

អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត

មានចំណុចព្រមព្រៀងមួយទៀតពាក់ព័ន្ធនឹងការលក់យន្តហោះប្រយុទ្ធ F-16 ដែលធ្វើឡើងជាមួយក្រុមហ៊ុន Lockheed Martin Corp ទៅឱ្យប្រទេសបារ៉ែន កំពុងស្ថិតក្រោមការពិចារណាពីការអនុម័ត ៕

អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត

ប្រភព ៖ matenak

  • អាមេរិកអង្គុយញញឹម ត្រៀមលក់ហ្វូងយន្តហោះប្រយុទ្ធ ឱ្យកាតារ និង គូវ៉ែត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:កំសាន្ត
Tags: