សេចក្តីរាយការណ៍បន្ទាន់៖ ស្ត្រីមានផ្ទៃពោះពីរនាក់ នៅភាគខាងជើងប្រទេសថៃ បានឆ្លងវីរុស Zika

(បាងកក)៖ ស្ត្រីមានផ្ទៃពោះពីរនាក់នៅខេត្ត ឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ ត្រូវបានក្រុមគ្រូពេទ្យធ្វើ រោគវិនិច្ឆ័យនិងរកឃើញថា បានឆ្លងវីរុស Zika ដែលនេះបានធ្វើឱ្យ ចំនួន អ្នកឆ្លងកើន ឡើងដល់១១ នាក់ ហើយនៅក្នុងខេត្តមួយនេះ។ នេះបើយោងតាម ការចុះផ្សាយរបស់ សារព័ត៌មាន  Xinhua នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

ក្រុមមន្ត្រីសុខាភិបាលថៃ បានឱ្យដឹងនៅថ្ងៃចន្ទ ថា នៅក្នុងស្រុក សាន់សៃលួង នៃខេត្តឈៀងម៉ៃ មានស្ត្រី ពីរនាក់ ម្នាក់ជាជនជាតិថៃមានផ្ទៃពោះ៦ខែ និង ម្នាក់ទៀត ជាជនជាតិថៃកាត់មីយ៉ាន់ម៉ា កំពុងពពោះ៨ខែ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងរកឃើញថា បានឆ្លងវីរុស Zika កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។ ដោយឡែក បើយោងតាមក្រសួងសុខាភិបាលថៃ គិតត្រឹមចន្លោះពីខែមករា ដល់ខែមិថុនាកន្លងទៅនេះ ចំនួនអ្នកឆ្លង វីរុស Zika មានចំនួន ៩៧ករណីនៅទូទំាងប្រទេស។

គួររំលឹកដែរថា Zika ជាវីរុសមួយប្រភេទឆ្លងតាមរយៈមូសខំា ក៏ប៉ុន្តែក៏មាន ករណីខ្លះឆ្លងតាមការរួមភេទ ផងដែរ។ វីរុសមួយនេះមានរោគសញ្ញា ប្រហាក់ប្រហែលនឹងជំងឺគ្រុនឈាមដែរដូចជា ឈឺក្បាល ឡើងស្នាមកន្ទួលក្រហមនៅលើ ស្បែក និង ឈឺសន្លាក់ជាដើម។ មួយវិញទៀតបើសិនជាវីរុសនេះកើតនៅ លើស្រ្តីមានផ្ទៃពោះវាអាចបង្កឱ្យទារកនៅក្នុងផ្ទៃ កើតមកមានក្បាលតូចខុសពីធម្មតា ហើយគេក៏នៅ មិនទាន់រកឃើញថ្នំាព្យាបាលនៅឡើយដែរ៕

សេចក្តីរាយការណ៍បន្ទាន់៖ ស្ត្រីមានផ្ទៃពោះពីរនាក់ នៅភាគខាងជើងប្រទេសថៃ បានឆ្លងវីរុស Zika

ប្រភព ៖ freshnewsasia

  • សេចក្តីរាយការណ៍បន្ទាន់៖ ស្ត្រីមានផ្ទៃពោះពីរនាក់ នៅភាគខាងជើងប្រទេសថៃ បានឆ្លងវីរុស Zika已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:កំសាន្ត
Tags: